ចិនសាងសងអគារបន្សុតខ្សល់ ដែលធំជាងគេបំផុតនៅក្នុងលោក ដើម្បីកាត់បន្ថយផ្សែងពុលនៅក្នុងទីក្រុង

អគារបន្សុតខ្យល់ដែលមានកំពស់ ១០០ ម៉ែត្របានសាងសងនៅទីក្រុង Xian ក្នុងខេត្ត Shaanxi ប្រទេសចិន។ អគារបន្សុតខ្សល់នេះ សាងសងឡើងដើម្បីជួយកាត់បន្ថយកម្រិតផ្សែងអ័ព្ទនៅក្នុងទីក្រុង។ យោងតាមអ្នកវិទ្យាសាស្ត្រដែលដឹកនាំគម្រោងនេះ បានអោយដឹងថាអគារដែលមានកំពស់ជាង ១០០ម៉ែត្រនេះ គ្រាន់តែដំណាក់កាលនៃការពិសោធន៍ជំហានដំបូងតែប៉ុណ្ណោះ។ វាត្រូវបានគេដឹងថាគឺជាអគារកែច្នៃខ្យល់ ដែលធំជាងគេបំផុតនៅក្នុងពិភពលោក ហើយវាអាចកែលម្អគុណភាពខ្យល់, ក៏ដូចជាបញ្ហាផ្សែងអ័ព្ទរុំារ៉ៃគួរអោយកត់សម្គាល់។ អគារនេះកំពុងធ្វើតេស្តដោយអ្នកស្រាវជ្រាវនៅ វិទ្យាស្ថានបរិស្ថានផែនដីនៃបណ្ឌិត្យសភាពវិទ្យាសាស្ត្រចិន។

ប្រធានផ្នែកស្រាវជ្រាវលោក Cao Junji បាននិយាយថាវាធ្វើអោយប្រសើរឡើងនូវគុណភាពខ្យល់ ដែលត្រូវបានគេសង្កេតឃើញនៅលើផ្ទៃដី ១០គីឡូម៉ែត្រការ៉េនៅក្នុងទីក្រុងកាលពីប៉ុន្មានខែកន្លងទៅ ហើយអគារនេះបានផលិតខ្យល់ស្អាតបានច្រើនជាង ១០លានម៉ែត្រគូប ចាប់តាំងពីការចាប់ផ្តើមសាងសងវា។ គាត់បានបន្ថែមទៀតថានៅពេលដែលខ្យល់មានការបំពុលខ្លាំងនៅពេលថ្ងៃ អគារនេះនឹងអាចជួយកាត់បន្ថយផ្សែងអ័ព្ទមកកំរិតមធ្យមវិញ។

ប្រព័ន្ធនេះដំណើរការតាមរយៈផ្ទះកញ្ចក់ ដែលគ្របដណ្តប់ប្រហែលជាពាក់កណ្តាលទំហំនៃតារាងបាល់ទាល់​។ ខ្យល់កខ្វក់នឹងត្រូវបានស្រូបចូលទៅក្នុងកញ្ចក់ ហើយកំដៅដោយថាមពលព្រះអាទិត្យ។ បន្ទាប់មកខ្យល់ក្តៅនឹងកើនឡើងតាមរយៈអគារនេះ ហើយឆ្លងកាត់ទៅតម្រងសំអាតជាច្រើនស្រទាប់។ ទីក្រុង Xian នេះធ្លាប់ជួបប្រទះការបំពុលយ៉ាងធ្ងន់ធ្ងរនៅក្នុងរដូវរងារ ដោយសារតែភាគច្រើននៃថាមពលក្នុងទីក្រុងត្រូវពឹងផ្អែកទៅលើធ្យូងថ្ម។

ក្រុមអ្នកជំនាញថែមទាំងបញ្ជាក់ថា, ប្រព័ន្ធនៅតែដំណើរបើទោះជានៅក្នុងរដូវរងារក៏ដោយ, ដោយសារតែថ្មដែលស្រោបនៅលើផ្ទះកញ្ចក់នេះ អាចអោយកញ្ចក់ស្រូបយកពន្លឺព្រះអាទិត្យយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ការថយចុះជាមធ្យមនូវ PM2.5 នៅក្នុងផ្សែងអ័ព្ទដែលអាក្រក់សម្រាប់សុខភាពនោះ ត្រូវបានធ្លាក់ចុះរហូតដល់ទៅ ១៥ភាគរយនៅក្នុងអំឡុងពេលនៃការបំពុលបរិស្ថាន។

ប្រធានផ្នែកស្រាវជ្រាវបានអោយដឹងទៀតថា នេះគ្រាន់តែជាលទ្ធផលបឋមនោះទេ ដោយសារតែការពិសោធន៍នៅតែបន្ត។ ក្រុមការងារគ្រោងនឹងចេញផ្សាយអំពីទិន្នន័យលម្អិតបន្ថែមទៀត នៅក្នងមីនាជាមួយនឹងការវាយតំលៃវិទ្យាសាស្ត្រពេញលេញមួយ។

អគារបន្សុតខ្យល់នេះអាចផលិតខ្យល់ស្អាតបានប្រហែលជា ៨ ម៉ែត្រគុបក្នុងមួយវិនាទី។ វាត្រូវបានបំពាក់ដោយចរន្តអគ្គិសនីដែលភាគច្រើន ត្រូវបានបង្កើតឡើងដោយរោងចក្រថាមពលដើរដោយធ្យូងថ្មនៅក្នុងប្រទេសចិន។ អគារនេះទៀតសោតត្រូវការថាមពលតិចតួចនោះទេដើម្បីដំណើរការ ដោយសារតែពេលថ្ងៃវាស្រូបថាមពលព្រះអាទិត្យពេញមួយថ្ងៃ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial