ស្នេហាពិត៖ នារីអ្នកមានម្នាក់សុខចិត្តបោះបង់អ្វីៗគ្រប់យ៉ាងចោល ដើម្បីរៀបការជាមួយនឹងបុរសអ្នកជីកធ្យូងថ្ម

នៅប្រទេសចិនការរៀបការជាតិសាសន៍ខុសគ្នា ត្រូវបានចាត់ទុកថាជាការប្រឆាំងនឹងប្រពៃណីចិន។ ទោះបីជាយ៉ាងណាក៏ដោយ, រហូតមកទាល់ពេលបច្ចុប្បន្នវាក្លាយទៅជារឿងធម្មតាទៅហើយ ព្រោះថាគ្មានអ្នកអាចហាមឃាត់បេះដូងខ្លួនឯងបានទេ។ មនុស្សម្នាក់ៗអាចប្រឆាំងនឹងអ្វីៗបាន ប៉ុន្តែមិនអាចប្រឆាំងនឹងបេះដូងខ្លួនឯងបាននោះទេ។ តួយ៉ាងបុរសជនជាតិចិនវ័យ ២៨ ដែលមានឈ្មោះថា Chen Jinyang បានរៀបការជាមួយនឹងស្ត្រីជនជាតិរុស្ស៊ីដែលមានវ័យ​ ២២ ឆ្នាំមានឈ្មោះថា Sophia។

រំលឹករឿងរ៉ាវស្នេហារបស់ពួកគេ, នៅក្នុងឆ្នាំ ២០១៦ ពួកគេគ្រាន់តែជាមិត្តធម្មតាតែប៉ុណ្ណោះ។ Chen គឺជាអ្នកជីកធ្យូងថ្មនៅប្រទេសចិន បានចាប់ចិត្តនឹងនារីជនជាតិរុស្ស៊ីម្នាក់ ហើយគេក៏ដាច់ចិត្តសុំ Wechat របស់នាង។ ជារៀងរាល់ថ្ងៃ Chen ឆាតទៅSophia តាមរយៈ WeChat នៅពេលដែលគាត់ធ្វើការងាររួច។ Sophia អាចនិយាយភាសាចិនបានយ៉ាងច្បាស់ ដោយសារតែនាងផ្លាស់មករៀននៅប្រទេសចិនរយៈពេល ៥ ឆ្នាំមកហើយ។

នាងចាប់អារម្មណ៍នឹងវប្បធម៌ប្រទេសចិន ហើយនាងក៏ចាប់យកភាសាកុងងឺដែលងាយស្រួល។ បន្ទាប់ពីនាងរៀនចប់, នាងក៏សម្រេចចិត្តថារស់នៅប្រទេសចិន។ យោងតាមសំដីរបស់ Sophia បាននិយាយថា, នោះគឺជាស្នេហាដែលឃើញភ្លាមស្រលាញ់ភ្លែត។ Chen គឺជាបុរសដ៏ល្អ។​ មិនយូរប៉ុន្មានស្នេហារបស់ពួកគេក៏កាន់តែជ្រាលជ្រៅឡើងៗ។

Sophia ក៏សម្រេចចិត្តថាឈប់ធ្វើការនៅទីក្រុង ហើយផ្លាស់ទៅរស់នៅជនបទជាមួយនឹង Chen។ កន្លែងស្នាក់នៅកន្លែងជីករ៉ែ គឺមិនងាយស្រួលនោះទេ ហើយ Sophia ក៏មិនធ្លាប់រស់នៅទីកន្លែងបែបនោះដែរ ដោយពួកគេត្រូវប្រើបង្គន់ និងងូតទឹកនៅខាងក្រៅ ហើយថែមទាំងលឺសំលេងកង្កែបយំ និងមានកណ្តុរផងដែរ។ Sophia បន្ថែមថាទោះបីជាវាពិបាក, ប៉ុន្តែនាងនៅតែរីករាយ។

កន្លះឆ្នាំកន្លងផុតទៅ, Chen ក៏សម្រេចចិត្តសុំនាងរៀបការ ហើយនាងក៏យល់ព្រម។ គាត់ថែមទាំងបាននិយាយថា, «ខ្ញុំជឿជាក់ថាស្នេហាគឺជារឿងសំខាន់។ យើងគ្រាន់តែត្រូវខិតខំប្រឹងធ្វើការ, ហើយខ្ញុំជឿថាយើងនឹងអាចទិញផ្ទះ និងរថយន្តបានឆាប់ៗនេះ»។ ស្របគ្នានោះដែរ, Chen ក៏សម្រេចចិត្តថាឈប់ធ្វើជាអ្នកជីកធ្យូងថ្មទៀត ព្រោះពួកគេនឹងត្រូវដំណើរទៅប្រទេសរុស្ស៊ីដើម្បីរៀបចំពិធីមង្គលការជាផ្លូវការនៅទីនោះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial