Google បាន​លុប​ហ្គេមជាង 60ហ្គេម​ ពី Play Store របស់​ខ្លួន​​បន្ទាប់​ពី​បាន​រក​ឃើញ​ការ​ផ្សាយ​​ពាណិជ្ជកម្ម​អាសអា​​ភាស​នៅ​ក្នុង​​កម្មវិធី​ហ្គេម

ក្រុម​ហ៊ុន Google បាន​លុប​ហ្គេម​ចំនួន 60 ពី Play Store របស់​ខ្លួនបន្ទាប់​ពីមុខ​ងារ​ Check Point បាន​រកឃើញ​កំហុស​អាក្រក់ដែល​បង្ហាញការ​ផ្សាយ​ពាណិជ្ជកម្មអាសអា​ភាសនៅ​ក្នុង​កម្មវិធីហ្គេម​ដែល​ភាគច្រើន​ជាគោល​ដៅកុមារ។

កម្មវិធីមួយ​ចំនួនមានរួមបញ្ចូល​ទាំងអ្នក​ដែលបាន​ទាញយក​ជាង 1 លានដង​ដូច​ជា Five Nights Survival Craft និង McQueen Car Racing Racing ជា​ដើម​។

កម្មវិធី​ដែល​មានគំនិត​អាក្រក់នេះ​ត្រូវបាន​គេដាក់​ឈ្មោះ​ថា Adult Swine ការ​ Check Point និយាយ​​ថាកំហុស​បង្ហាញ​ពីការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​មិនសមរម្យ និងអាសអាភាសព្យាយាម​បញ្ឆោត​អ្នកប្រើ​ក្នុងការ​ដំឡើងកម្មវិធី​សុវត្ថិភាពក្លែងក្លាយ​ហើយព្យាយាម​ឱ្យ​អ្នកប្រើប្រាស់​ចុះឈ្មោះសេវាកម្ម​ដែលគិត​ថ្លៃដល់គណនីអ្នក​ប្រើ។

អ្នកនាំពាក្យ​របស់ Google ម្នាក់​បានប្រាប់​សារព័ត៌មាន Financial Times ថា “យើងបាន​លុប​​ចោល​​កម្មវិធី​ចេញ​ពី Play Store និងបិទ​គណនី​របស់អ្នក​អភិវឌ្ឍន៍​ ហើយ​​នឹង​​បន្ត​បង្ហាញ​ការ​ព្រមានយ៉ាងខ្លាំងចំពោះនរណាម្នាក់ដែលបាន​ដំឡើង​វា៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial