មហិ​ច្ឆតា​ថ្មីរបស់ Facebook គួរឱ្យ​ចាប់​អារម្មណ៍!!!

មួយ​រយៈ​កន្លង​មក​នេះ​ក្រុមហ៊ុន Facebook បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មុខ​ងារ​ជា​ច្រើន ដែល​ធ្វើ​អោយ​ម្ចាស់​ Page មួយ​ចំនួន​មិន​ទទួល​បាន​ប្រជាប្រិយ​ភាព​ដូច​កាល​ពី​មុន​ឡើយ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ​ក្រុម​ហ៊ុន Facebook បាន​ប្រកាស​ថា ខ្លួន​នឹង​កាត់​បន្ថយ​វីដេអូ និង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម និង​ចំណាយ​ប្រាក់​តិច​ជាង​មុន​ទៅ​លើ​អ្នក​ដែល​រក​ប្រាក់​ចំណូល​ពី​ Facebook។

ការ​ផ្លាស់​ប្តូរ​នេះប្រហែល​ជា​មាន​លក្ខណៈតូច​តាច​ ប៉ុន្តែ​វា​ទំនងជា​មានផល​វិបាក​យ៉ាងធំធេង​សម្រាប់​អ្នករក​ប្រាក់​ចំណូល​ពី​ Facebook, ក្រុមហ៊ុនអាជីវកម្ម ជាពិសេស​​​អ្នក​ដែល​លក់​ផលិត​ផល​តាម​ Facebook ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​លោក Mark Zuckerberg នា​យកប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេស​ប៊ុក បានឱ្យដឹងថា​ សម្រាប់​ម្ចាស់​ Page អាជីវកម្ម​ទាំង​អស់​ អាច​នឹង​មាន​អ្នក​ឃើញ​តិច​​ (reach far fewer people) នៅ​ក្នុង​ឆ្នាំ​2018 នេះ។

លោក Mark Zuckerberg បាន​បន្ថែម​ទៀត​ថា ​«ឥឡូវ​នេះខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់ថា​ តាម​រយៈ​ការផ្លាស់​ប្តូរ​ទាំង​នេះ​ខ្ញុំរំពឹង​ថា ពេលវេលា​របស់​មនុស្ស​នឹង​ចំណាយ​ទៅលើ​ហ្វេសប៊ុក​នឹងធ្លាក់ចុះ ប៉ុន្តែខ្ញុំ​ក៏រំពឹង​ផងដែរថា ពេលវេលា​ដែលអ្នក​ចំណាយ​លើ Facebook នឹង​មានតម្លៃ​ច្រើន​ជាង​មុន​ ហើយ​ប្រសិន​បើ​យើង​ធ្វើរឿង​ត្រឹមត្រូវ​ខ្ញុំជឿថា វា​នឹង​ល្អសម្រាប់​សហគមន៍របស់យើង និង​អាជីវកម្ម​របស់យើង​ក្នុងរយៈ​ពេលវែង​ផងដែរ»

ប្រភព ៖ The Verge
កែសម្រួលដោយ ៖ វាសនា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial