បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ​ទាំង​អោប​កូន​ប្រុស​អាយុ​ ៣ ឆ្នាំ​ជាប់​ក្នុង​ទ្រូង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​អគ្គីភ័យ​បាន​កើត​ឡើង​

ដូច​ដែល​គេ​បាន​និយាយ​ត​គ្នា​ថា​ឈាម​ខាប់​ជាង​ទឹក​។​ នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ជា​ការ​ពិត​នៅ​ក្នុង​អត្ថ​បទ​នេះ​ដែល​ឪពុក​ម្នាក់​នេះ​បាន​លះ​បង់​ជីវិត​ខ្លួន​ឯង​ដើម្បី​សង្រ្គោះ​ជីវិត​កូន​ៗ​របស់​គាត់​។ នៅ​ថ្ងៃ​ទី​ ១១ ខែ​មករា​មាន​អគ្គីភ័យ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​នៅ​ Kuala Ibai ខេត្ត​ Terengganu ដែល​បាន​សម្លាប់​ជីវិត​របស់​បុរស​ម្នាក់​ឈ្មោះ​ថា​ Ahmad Fakhrurazi Shafie អាយុ​ ៤៥ ឆ្នាំ​។

ឪពុក​ម្នាក់​នេះ​មាន​អាយុ​ ៤៥ ឆ្នាំ​ដែល​ជា​អនុ​ប្រធាន​​នៃ​គណបក្ស​កាន់​អំណាច​ម៉ាឡេស៊ី​នៅ​សាខា​ Kuala Ibai របស់​ Umno ។ គាត់​ត្រូវ​បាន​គេ​រក​ឃើញ​កំពុង​ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ​ដែល​ជួប​អគ្គីភ័យ​ទាំង​ក្នុង​ដៃ​កំពុង​អោប​កូន​ប្រុស​​ម្នាក់​អាយុ​ ៣ ​ឆ្នាំ។ បើ​តាម​របាយការណ៏​បាន​អោយ​ដឹង​ថា​គាត់​បាន​ស្លាប់​ដោយ​សារ​ការ​ឈ្លក់​​ផ្សែង​និង​ស្រូប​នូវ​ផ្សែង​ច្រើន​ពេកកាល​ពី​ព្រឹក​ម្សិល​មិញ​។ ម្ដាយ​របស់​ជន​រង​គ្រោះ​ដែល​មាន​អាយុ​ ៧៣​ ឆ្នាំ​គឺ​រស់​នៅ​ក្បែរ​នោះ​បាន​និយាយ​ថា​នាង​មិន​បាន​ដឹង​ពី​អគ្គីភ័យ​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​ម៉ោង​ប្រហែល​ ៨ និង​ ៣០​ នាទី​ព្រឹក​។ ក្មួយ​ប្រុស​ច្បង​របស់​ជន​រង​គ្រោះ​ដែល​មាន​អាយុ​ ១៨​ ឆ្នាំ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ធ្វើ​ការ​របស់​គាត់​ដោយ​បាន​ចាប់​អារម្មណ៏​​ពី​ផ្សែង​ដែល​បាន​ចេញ​ពី​ផ្ទះ​នោះ​ដែរ​ប៉ុន្តែ​គាត់​ស្មាន​ថា​វា​ជា​ផ្សែង​ភ្លើង​ដុត​សំរាម​អ្នក​នៅ​ក្បែរ​នោះ​។

គាត់​បាន​បន្ត​ទៀត​ថា​​ “មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​លឺ​ពី​ការ​ផ្ទុះ​តូច​មួយ​ និង​ បង្អួច​បាក់​ស្រុត​។ ភ្លាម​ៗ​នោះ​ខ្ញុំ​បាន​ប្រញាប់​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​រក​មើល​ Acik (ឈ្មោះ​ជន​រង​គ្រោះ​) ​មាន​សភាព​ស្លេក​ស្លាំង​និង​ដេក​ដោយ​មិន​ដឹង​ខ្លួន​នៅ​លើ​ដី​ជាមួយ​កូន​ប្រុសពៅ​​ម្នាក់​របស់​គាត់​នៅ​ក្បែរ​នោះ​ជាប់​​ទ្រូង​របស់​គាត់​។ កាល​ពី​ដើម​ឡើយ​បុរស​រង​គ្រោះ​នោះ​កំពុង​នៅ​ក្នុង​ផ្ទះ​នោះ​ជា​មួយ​កូន​ប្រុស​ពៅ​របស់​គាត់​តែ​ពី​នាក់​ដែល​ប្រ​ពន្ធ​របស់​គាត់​កំពុង​នៅ​តាម​ផ្លូវ​ទៅ​សាលា​រៀន​ដែល​មាន​កូន​ ៣ នាក់​កំពុង​នៅ​សាលា​រៀន​នៅ​ពេល​ដែល​ឧបទ្ទវហេតុ​កំពុង​កើត​ឡើង​។ ដែល​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​រំពឺង​ទុក​ថា​នឹង​មាន​កូន​ទី​ ៥ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

អ្នក​ជិត​ខាង​ក្បែរ​នោះ​បាន​និយាយ​ប្រាប់​ទៅ​កាន់​អ្នក​កាសែត​ថា​ ពួក​គេ​ទទួល​បាន​ដំណឹង​នេះ​នៅ​ម៉ោង​ ៨ និង​ ៤៥ នាទី​ ហើយ​បាន​បញ្ជូន​អ្នក​ពន្លត់​អគ្គីភ័យ​ចំនួន​ ១៨ នាក់​និង​មាន​ម៉ាស៊ីន​ពន្លត់​នៅ​ទី​នោះ​ពីរ​ថែម​ទៀត​ផង​។ គាត់​បាន​បន្ត​ទៀត​ថា​ក្រុម​អ្នក​ពន្លត់​បាន​ចំណាយ​ពេល​ ១០ នាទី​ដើម្បី​ពន្លត់​អគ្គីភ័យ​នោះ​និង​រារាំង​អគ្គីភ័យ​មិន​អោយ​ឆេះ​រាល​ដាល​ទៅ​ផ្ទះ​ក្បែរ​នោះ​។ លោក​បាន​បន្ថែម​ទៀត​ថា​អគ្គិភ័យ​បាន​បំផ្លាញ​តែ​ជាន់​ផ្ទាល់​ដី​របស់​ផ្ទះ​នោះ​ប៉ុណ្ណោះ​​ ហើយ​មូល​ហេតុ​នៃ​អគ្កីភ័យ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ីប​អង្កេត។

ប្រភព ៖ World Of Buzz ,The Star

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial