អតីតបងធំជប៉ុនរត់គេចខ្លួន ១៤ ឆ្នាំ ទើបតែចាប់បាន បន្ទាប់ពីរូបសាក់ល្បីលើបណ្តាញសង្គម

ថៃ៖ បុរសអតីតបងធំជនជាតិជប៉ុនម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួននៅប្រទេសថៃ, បន្ទាប់ពីរកឃើញស្នាមសាករបស់គាត់ទំនងជាមានជាប់ទាក់ទងនឹងក្រុមបងធំ Yakuza។ បុរសចំណាស់វ័យ ៧២ ឆ្នាំ ដែលមានឈ្មោះថា Shigeharu Shirai បានរត់គេចខ្លួនមករស់នៅប្រទេសថៃជាង ១៤ ឆ្នាំនោះ, ត្រូវបានប៉ូលីសឃាត់ខ្លួនកាលពីថ្ងៃពុធនៅផ្សារ Lopburi។

អាជ្ញាធរជប៉ុនធ្លាប់បានអំពាវនាវអោយមានការចាប់ខ្លួនបុរសនេះ ពីបទជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់គូបក្សដិបក្សនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០០៣, ប៉ុន្តែគាត់បានរត់ភៀសខ្លួនមករស់នៅប្រទេសថៃ និងបានរៀបការជាមួយនឹងនារីជនជាតិថៃម្នាក់។ លុះមកដល់ថ្ងៃកើតហេតុ, បុរសនោះបានដោះអាវអង្គុយលេងអុក ស្រាប់តែអ្នករស់នៅក្នុងតំបន់នោះបានឃើញសាករបស់គាត់ ហើយក៏ថតបង្ហោះ។

រូបសាករបស់គាត់ក៏ចាប់ផ្តើមល្បីពេញបណ្តាញសង្គម ដែលមានអ្នក share ជាងមួយម៉ឺននា់ក់, រឿងនេះក៏ដឹងលឺដល់ប៉ូលីសអន្តរជាតិ ហើយធ្វើការសហការណ៍ជាមួយនឹងអាជ្ញាធរក្នុងតំបន់ ដើម្បីធ្វើការឃាត់ខ្លួនបុរសនោះតែម្តង។

ជនសង្ស័យបានសារភាពថាគាត់ជាមេបងធំរងនៃក្រុម Yakuza ដែលមានឈ្មោះថា Kodokai។ បុរសនោះត្រូវបានប៉ូលីសថៃធ្វើការចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ ហើយពេលនេះកំពុងធ្វើការឃុំឃាំង និងរង់ចាំការបញ្ជូនខ្លួនទៅប្រទេសជប៉ុនដើម្បីកាត់ទោសតាមផ្លូវច្បាប់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial