នារីម្នាក់ស្មានតែខ្លួនឯងមានទំងន់ តែការពិតវាជាជំងឺធ្ងន់ធ្ងរសោះ

ឪពុកម្តាយរបស់នាងយំអង្វរអោយគ្រូពេទ្យជួយសង្គ្រោះជីវិតរបស់នាង, ប៉ុន្តែគ្រប់យ៉ាងវាយឺតពេលទៅហើយ។ កាលពីបីខែមុន, នារីវ័យ ២៣ ឆ្នាំម្នាក់ដែលមានឈ្មោះថា Xiao Jia បានខលទៅកាន់ខាងផ្នែកសង្គ្រោះបន្ទាន់ ដោយត្អូញត្អែរអំពីការឈឺចាប់​នៅក្នុងពោះ ហើយការបាត់រដូវរបស់នាង។ ក្បាលពោះរបស់នាងថែមទាំងឡើងធំ, ដែលធ្វើអោយនាងគិតថាខ្លួននាងមានទំងន់។

ថ្មីៗនេះ, ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ផ្ទះរបស់ Jia ប៉ុន្តែគ្រូពេទ្យមិនអាចជួយនាងសង្គ្រោះនាងបានទេ។ វាយឺតពេលទៅហើយ ដោយសារតែ Jia បានស្លាប់បាត់បង់ជីវិតទៅហើយ។  ឪពុកម្តាយរបស់នាងស្ទើរតែមិនជឿថាកូនស្រីរបស់ពួកគេបានស្លាប់នោះទេ។ មនុស្សគ្រប់គ្នានិយាយថានាងមានទំងន់ ព្រោះក្បាលពោះរបស់នាងឡើងធំ ដូចជាស្ត្រីមានផ្ទៃពោះ, ប៉ុន្តែពេលដែលនាងស្លាប់, គ្រូពេទ្យប្រាប់ថានាងមិនបានពរពោះនោះទេ។

គ្រូពេទ្យព្យាយាមពន្យល់ពីករណីនៃការស្លាប់របស់ Xiao Jia ថានាងស្លាប់ដោយសារជំងឺមហារីកថ្លើម។ បន្ទាប់ពីធ្វើការតេស្តជាច្រើនដងរួចហើយ, គ្រូពេទ្យរកឃើញថានាងមិនបានមានទំងន់នោះទេ ប៉ុន្តែពោះរបស់នាងឡើងហើមដោយសារតែមានសារធាតុរាវដក់នៅក្នុងពោះ ដែលគេហៅថាជំងឺទាចទឹក។

Jia ជាសិស្សពូកែ នាងខិតខំរៀនសូត្ររហូតនាងអាចទទួលបានអាហាររូបករណ៍ និងជំនួយផ្សេងៗ។ នាងថែមទាំងអាចចុះឈ្មោះចូលរៀននៅ សាលាក្នុងក្តីសុបិន្តរបស់នាងតាំងពី ២​មុន។ មិនសមណានាងជួបរឿងអកុសលបែបនេះទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial