Chamberlain ថា​អត់​មាន​​ Coutinho ម្នាក់​ Liverpool មិន​ស្លាប់​ទេ​

ខ្សែ​បម្រើ​ Alex Oxlade-Chamberlain លើក​ឡើង​ថា​ការ​ចាក​ចេញ​របស់​កីឡាករ​ Philippe Coutinho ដែល​បាន​ទៅ​ចុះ​ចូល​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona កាល​ពី​ថ្មីៗ​នោះ​គឺ​​មិន​បាន​ធ្វើ​ឲ្យ​​​ក្រុម​ហង្ស​ក្រហម​ Liverpool មាន​ការ​ធ្លាក់​ចុះ​ឡើយ​​។

Coutinho បាន​បញ្ចប់​ការ​ផ្ទេរ​ ១៦០ លាន​អឺរ៉ូ​ទៅ​កាន់​កីឡដ្ឋាន​ Camp Nou កាល​ពី​ដើម​ខែ​នេះ​ ក្រោយ​ពី​​​ Barcelona ដែល​ជា​ក្រុម​​​នៃ​លីក​កំពូល​អេស្ប៉ាញ​ ​(La Liga)​មួយ​នេះ​បាន​ព្យាយាម​តាម​លួង​លោម​នាំ​​កីឡាករ​ប្រេស៊ីល​រូប​នេះ​​​ចេញ​ពី​កីឡដ្ឋាន​ Anfield ។

ហើយ​ទន្ទឹម​ Liverpool បាន​​ការ​បាត់បង់​​ខ្សែ​បម្រើ​​ឆ្នើម​មួយ​រូប,​​​ Chamberlain ដែល​ជា​អតីត​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ​ Arsenal នៅ​តែ​ជឿ​ជាក់​​ថា​នៅ​​​ក្នុង​ក្រុម​កីឡាករ​របស់​គ្រូ​បង្វឹក​លោក​ Jurgen Klopp គឺ​មិន​ខ្វះ​កីឡាករ​​ដែល​អាច​​មក​ជំនួស​កន្លែង​របស់​ Coutinho ឡើយ​។

“​​ប្រកួត​ខ្លះ​​​​គឺ​មិន​​មាន​វត្តមាន​ Coutinho ​ទេ​ ក៏​​​ពួក​យើង​នៅ​តែ​អាច​លេង​បាន​ល្អ​ដែរ​​។” Chamberlain បាន​ប្រាប់​កាសែត​ UK ។ “ហើយ​យើង​​នៅ​មាន​កីឡាករ​ល្អៗ​ជា​ច្រើន​ដែល​​​មាន​សមត្ថភាព​ក្នុង​ការ​រក​គ្រាប់​បាល់​​ ដូចជា​ Salah, Mane, Firmino និង​​នៅ​មាន​ច្រើន​ទៀត​។”

“ការ​ពិត​គឺ​ថា​ Coutinho បាន​ចាក​ចេញ​បាត់​ហើយ​ពេល​នេះ​ ហើយ​យើង​ត្រូវ​តែ​គិត​អំពី​អ្វី​ដែល​យើង​មាន​​​ នោះ​គឺ​​​ឈាន​ទៅ​​ឲ្យ​ដល់​ទី​បំផុត​នៃ​ការងារ​របស់​យើង​។” គាត់​បាន​បន្ថែម​។ “ខ្ញុំ​មិន​គិត​ថា​ការ​ចាកចេញ​របស់​ Coutinho មាន​ការ​​ជះ​ឥទ្ធិពល​ដល់​ក្រុម​របស់​យើង​នោះ​ទេ​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial