ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​​ដាក់​​​សំណើ​មួយ​ទៅ​​ Karim Benzema

ខ្សែ​ប្រយុទ្ធ​ Karim Benzema របស់​ក្រុម​យក្សស​ Real Madrid ទទួល​បាន​ការ​ស្នើ​សុំ​​មួយ​ពី​ក្រុម​កាំភ្លើង​ធំ​ Arsenal ដែល​ចង់​នាំ​យក​គាត់​ដើម្បី​ទៅ​ជំនួស​ Alexis Sanchez ។ នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Diario Gol

តម្លៃ​ខ្លួន​​កីឡាករ​បារាំង​រូប​នេះ​​នៅ​តែ​​ជា​បញ្ហា​សម្រាប់​ការ​ដោះដូរ​ ខណៈ​ដែល​ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ពួក​គេ​ត្រូវ​យ៉ាង​តិច​ណាស់​ក៏​ ៥៣ លាន​ផោន​ដែរ​សម្រាប់​​ខ្សែ​ប្រយុទ្ធ​វ័យ​ ៣០ ឆ្នាំ​​រូប​នេះ​។

តែ​ទោះ​ជា​យ៉ាង​ណា​​ប្រភព​ដដែល​បាន​បង្ហើប​​ថា​​គ្រូ​បង្វឹក​លោក​ Arsene Wenger ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​​ Benzema តែ​ ៣៦ លាន​ផោន​ប៉ុណ្ណោះ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial