ក្មេងប្រុសមួយក្រុមហ្វឹកហាត់កាយសម្បទា ដោយខ្លួនទទេរ ក្រោមព្យុះព្រិលទឹកកកក្នុងសីតុណ្ហភាពក្រោម​សូន្យ

បុរសជាឪពុកនៅប្រទេសចិនម្នាក់បានធ្វើអោយមហាជនជាច្រើន ឈ្លោះប្រកែកគ្នាដោយសារតែវិធីសាស្ត្រក្នុងការអប់រំកូនយ៉ាងតឹងរឹងរបស់គាត់។

ក្មេងៗមួយក្រុមត្រូវបានហ្វឹកហាត់នៅក្រោមព្យុះព្រិល ដែលមានសីតុណ្ហភាពក្រោមសូន្យ។ វីដេអូដែលបានបង្ហោះចែកចាយនៅលើអនឡាញ បង្ហាញពីសកម្មភាពរបស់លោក He Liesheng បញ្ជារអោយក្មេងៗ ១៣ នាក់, រួមទាំងកូនប្រុសរបស់គាត់ផងដែរ អោយស៊ូទ្រាំក្នុងការហ្វឹកហាត់នៅទីវាលមួយកន្លែង ដែលគ្រប់ដណ្តប់ដោយព្រិលទឹកកនៅខេត្ត Nanjing, ភាគខាងកើតប្រទេសចិន។

ក្មេងៗទាំងអស់ចាប់ផ្តើមដោះអាវធំចេញ, ប៉ុន្តែបន្តិចក្រោយមកក្មេងៗទាំងនោះត្រូវបានបញ្ជាអោយដោះអាវចេញទាំងអស់។ ហើយខ្លះទើបតែមានអាយុ ៤ ឆ្នាំប៉ុណ្ណោះ។

ការហ្វឹកហាត់នោះរួមមានការរត់, អង្គុយច្រហោង, រមៀលសំបកកង់ឡាន, យកព្រិលគ្របដណ្តប់រាងកាយ, រមៀលលើទឹកកក និងការងូតទឹកកក ice bucket challenge។

ក្មេងៗមួយចំនួនបានយំ, ប៉ុន្តែពួកគេត្រូវបានរាយការណ៍ថាបានបញ្ចប់ការហ្វឹកហ្វឺន ដែលគាត់បានរៀបចំជារៀងរាល់ឆ្នាំ។

យោងតាម CGTN,​ ក្មេងៗបានត្រៀមខ្លួនអស់រយៈពេល ៦ ខែ ក្នុងការហ្វឹកហាត់ដែលមានសីតុណ្ហភាពទាបបំផុត, ដែលរួមមានផឹកតែខ្ញីក្តៅៗ និង បន្ទះកំដៅ។

អ្នកនិយមលេងអ៊ីនធើណេតមួយចំនួនបានបញ្ចេញប្រតិកម្មថា «ពិតជាឆ្គួតមែន»។ ខណៈមនុស្សផ្សេងទៀតទំនងដូចជាគាំទ្រដោយនិយាយថា, «ហ្វឹកហាត់បានល្អ។ រឹងមាំ ហើយមានកំលាំង»។

កូនប្រុសរបស់គាត់ដែលមានអាយុទើបតែ ១០ ឆ្នាំ មានឈ្មោះថា Yide, ធ្លាប់ទទួលភាពល្បីល្បាញនៅក្នុងឆ្នាំ ២០១២ ដោយសារតែវីដេអូស្លៀកលីអូរត់នៅក្នុងសីតុណ្ហភាព -១៣ អង្សាសេ, ដែលកាលនោះគេទើបតែមានអាយុ ៤ ឆ្នាំប៉ុណ្ណោះ។

គាត់បានធ្វើការពន្យល់អំពីវិធីសាស្ត្ររបស់គាត់ ប្រាប់ទៅកាន់ Jiangsu Broadcasting and Televisionថា៖

«ក្មេងៗត្រូវតែហ្វឹកហាត់ឆន្ទៈរបស់ពួកគេ ដើម្បីក្លាយទៅជាមនុស្សដែលមានស្មារតីរឹងមាំ។ ពួកគេនឹងចងចាំទិដ្ឋភាពនេះពីថ្ងៃនេះរហូតជីវិតចុងក្រោយរបស់ពួកគេ»។

«ខ្ញុំជឿថាអនាគតគឺអាស្រ័យទៅលើការដាំគ្រាប់ពូជនៃការតស៊ូនៅក្នុងកុមារ។ នៅពេលប៉ុន្មានឆ្នាំកន្លងផុតទៅ, ពួកគេនឹងរីកចម្រើនបន្តិចម្តងៗ»។

ចុចលើវីដេអូខាងក្រោមដើម្បមើលអំពីរបៀបនៃការហ្វឹកហាត់របស់ពួកគេ៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial