ដោយសារតែក្មេងប្រុសព្រិលទឹកកកម្នាក់នេះ, ឥលូវនេះក្មេងៗក្រីក្រដទៃទៀតមានពន្លឺជាងមុន

រូបថតក្មេងប្រុសក្រីក្រ ដែលខំតស៊ូដើ់ររទៅសាលារៀនចំងាយ ៤គីឡូម៉ែត្រ ដោយឆ្លងកាត់ព្រិលដ៏សែនត្រជាក់ក្នុងសីតុណ្ហភាព -៩ អង្សារសេ រហូតសក់របស់គេឡើងកក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

រូបរបស់ Wang Manfu, ត្រូវបានថតឡើងដោយគ្រូរបស់គេ​ ហើយក៏បានក្លាយជាប្រធានបទក្តៅ បន្ទាប់ពីធ្វើការបង្ហោះចែកចាយទៅលើ បណ្តាញសង្គមកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

បន្ទាប់ពីស្តាប់រឿងរបស់ Wang រួចហើយមូលនិធិ Yunnan China Youth Development Foundation បានចាប់ផ្តើមបើកយុទ្ធនាការបរិច្ចាគសាធារណៈ សម្រាប់កុមារមកពីគ្រួសារក្រីក្រកាលពីថ្ងៃអង្គារ។ ដោយសន្យាថានឹងផ្តល់អោយកុមារក្រីក្រម្នាក់ ៥០០យ័ន ដើម្បីជួយពួកគេអោយមានភាពកក់នៅក្នុងរដូវរងារ។ ការិយាល័យអង្គការរបស់ Zhaotong ក៏បានចាប់ផ្តើមប្រមូលផ្តុំការបរិច្ចាគនៅថ្ងៃដដែលនោះ ដើម្បីជួយដល់គ្រួសារក្រីក្រនៅក្នុងទីក្រុង។

នៅវេលាម៉ោង ១រសៀលថ្ងៃពុធ, មូលនិធិខេត្តបានប្រមូលប្រាក់សប្បុរសជនបានប្រហែល ៣០០.០០០យ័ន (៦១.០០០ដុល្លា), ហើយការិល័យ zhaotong ផ្ទាល់ក៏ប្រមូលបានប្រាក់ជាង ២៦,២០០យ័ន នៅវេលាម៉ោង ៥៖១០នាទីល្ងាច, យោងតាមការចុះផ្សាយនៅលើវេបសាយរបស់ពួកគេ។

រដ្ឋាភិបាលក្រុង Zhaotong បាននិយាយកាលពីថ្ងៃអង្គារថា មន្ទីរអប់រំត្រូវបានជំរុញ ដើម្បីធានានូវការផ្តល់កំដៅដល់សាលារៀនទាំងអស់ នៅក្នុងតំបន់ភ្នំក្នុងពេលឆាប់ៗនេះ តាមដែលអាចធ្វើទៅបាន។

អាជ្ញាធរបាននិយាយថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងស្រុកក៏គួរតែបញ្ជូនគ្រូពេទ្យដើម្បីព្យាបាលសិស្ស ដែលរងរបួសដោយសារតែត្រជាក់ខ្លាំងពេកផងដែរ។

អ្នកនិយមលេងអ៊ីនធើណេតបានដាក់ងារ Wang ថាជា «ក្មេងប្រុសព្រិលទឹកកក»។

ក្នុងនោះផងដែរក៏មានអ្នកនិយមលេងអ៊ីនធើណេតម្នាក់ បានសរសេរជាកំណាព្យ និងបានគូរូបក្មេងប្រុសទឹកកកនោះ ជាទំរង់នៃការលើកទឹកចិត្តផងដែរ។

Wang បាននិយាយថា, «ខ្ញុំស្រលាញ់សាលារៀន។ ពួកយើងញុំានំប៉័ងជាមួយនឹងទឹកកដោះគោសម្រាប់អាហារថ្ងៃត្រង់, ហើយពួកយើងរៀនអ្វីៗជាច្រើននៅក្នុងថ្នាក់រៀន»។

Wang បន្ថែមថា, «ឥលូវនេះភូមិរបស់ខ្ញុំមានភ្លើង និងទឹកហើយ, ហើយគ្រួសាររបស់ខ្ញុំត្រូវបានគេជួយសាងសងផ្ទះថ្មី នៅក្បែរសាលារៀន, ខ្ញុំគិតថាពួកយើងនឹងមានជីវិតដ៏ល្អប្រសើរជាងនេះ»៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial