អ្នកជំនាញនិយាយថា៖ ក្មេងៗជនជាតិដែលញុំាត្រីជារៀងរាល់អាទិត្យ មាន IQ ខ្ពស់ ហើយគេងលក់ស្រួលជាងក្មេងដែលមិនញុំា

យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា, ញុំាត្រីយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍នឹងពង្រឹង IQ និងជំនួយដល់ការគេង ដល់ក្មេងៗ។

ការសិក្សាមួយដែលចេញផ្សាយនៅក្នុង Nature journal Scientific Reports, បានរកឃើញថាក្មេងៗដែលញុំាត្រីជារៀងរាល់អាទិត្យ ទទួលពិន្ទុ ៤.៨ ខ្ពស់ជាងក្មេងដែលកម្រញុំា រឺមិនដែលញុំាសោះ។ អ្នកដែលយូរៗញុំាម្តងទទួលបានពិន្ទុ ៣.៣១។

អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៀតនោះគឺ, អ្នកស្រាវជ្រាវក៏រកឃើញផងដែរថា បង្កើនការញុំាត្រីក៏បានផ្សារភ្ជាប់ទៅនឹងការគេងលក់ស្រួលផងដែរ។

យោងតាម​ University of Pennsylvania, ធ្លាប់ការបង្ហាញអំពីទំនាក់ទំនងរវាងអូមេហ្គា ៣, អាស៊ីតខ្លាញ់នៅក្នុងត្រី, ហើយនឹងការពង្រឹងភាពឆ្លាតវៃ, ក៏ដូចជាអូមេហ្គា ៣ ពង្រឹងដល់ការគេង។ ការសិក្សាថ្មីបង្ហាញថាការគេងគឺបានផ្សារភ្ជាប់រវាងត្រី និងភាពវៃឆ្លាត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial