អ្នកជំនាញព្រមានថា៖ កុំអោយឆ្កែរបស់អ្នកស៊ីសាច់ឆៅអោយសោះ

មនុស្សមួយចំនួនគិតថា, ការបរិភោគសាច់ឆៅងាយស្រួលក្នុងការរំលាយ, សំបូរទៅដោយសារធាតុចិញ្ចឹមល្អសម្រាប់ឆ្កែ និងឆ្មារ, ប៉ុន្តែការពិតទៅវាមិនត្រឹមតែធ្វើអោយសត្វចិញ្ចឹមរបស់អ្នកមានគ្រោះថ្នាក់ទៅវិញទេ, វាថែមទាំងប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។

ការស្ទាបស្ទង់មួយទាក់ទងនឹងការក្លាស្សេអោយកក់, ផលិតផលសាច់ឆៅ ដែលមានលក់នៅហាងលក់សត្វ និងផ្សារទំនើបនៅហូឡង់, ដែលជាកន្លែងដែលម្ចាស់ឆ្កែជាច្រើនបានចូលទិញនោះ, ពួកគេបានបង្ហាញការព្រួយបារម្ភអំពីកំរិតនៃការបាក់តេរី និងប៉ារ៉ាស៊ីត។

ធាតុបង្កជំងឺទាំងនេះរួមមានបាក់តេរីដូចជា E. coli, Salmonella និង Listeria ដែលអាចបណ្តាលអោយមានការឆ្លងពីស្រាលទៅធ្ងន់ធ្ងរ, ហើយប៉ារ៉ាស៊ីត Toxoplasma gondii, ដែលអាចបណ្តាលអោយ ខូចខួរក្បាល និងភ្នែក ដែលជាករណីដ៏កម្រនៅលើមនុស្ស។

អ្នកស្រាវជ្រាវបានសរសេរថា, «វាច្បាស់ណាស់ថាការផ្សាយពាណិជ្ជកម្ម​ RMBDs (raw meat-based diets) អាចត្រូវបានចម្លងរោគជាមួយនឹងពពួកបាក់តេរី zoonotic និង​ភ្នាក់ងារបង្ករោគប៉ារ៉ាសិតជាច្រើន។

ភ្នាក់ងារបង្ករោគបែបនេះអាចធ្វើអោយសត្វមានជំងឺ, ប៉ុន្តែវាបង្កជាការគំរាមកំហែងកាន់ខ្លាំងទៅកាន់មនុស្ស ដែលហូរសាច់ឆៅ រឺ ចូលមកជិតស្និតជាមួយនឹងសត្វដែលឆ្លងមេរោគ អោយពួកវាលិតដៃ រឺមុខ។

វាក៏បង្កជាគ្រោះថ្នាក់ដល់កសិដ្ឋានចិញ្ចឹមសត្វ តាមរយៈការបង្ហូរនៃបាក់តេរី និងប៉ារ៉ាស៊ីតចូលទៅក្នុងបរិយាកាសធម្មជាតិ​ ហើយរីករាលដាលមេរោគ antibiotic-resistant ដែលមានវត្តមាននៅក្នុងអាហារឆៅ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial