មនុស្ស ១២ នាក់ស្រាក់ដៃគ្នាជួយសង្គ្រោះម្តាយ និងកូន ២ នាក់ដែលធ្លាក់ចូលទៅក្នុងបឹងទឹកកក ក្រោមសីតុណ្ហភាព -១៣ អង្សាសេ

មនុស្សមួយក្រុមនាំគ្នាស្រាក់ដៃគ្នាដើម្បីជួយសង្គ្រោះម្តាយ និងកូនពីរនាក់ ដែលបានធ្លាក់ចូលទៅក្នុងបឹងទឹកកក។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៨ នៅទីក្រុង Tangshan, ខេត្ត Hebei, ភាគខាងលិចប្រទេសចិន។

មុនពេលកើតហេតុគេឃើញមនុស្ស ៣​នាក់ បានប្រថុយដើរយឺតៗនៅលើផ្ទាំងទឹកកក, ប៉ុន្តែជាអកុសលផ្ទាំងទឹកកកដែល ពួកគេដើរកាត់នោះមិនទាន់កកល្អនៅឡើយ, ទើបធ្វើអោយបាក់ធ្លាក់ចូលទៅក្នុងបឹងទឹកកកនោះតែម្តងទៅ។

មនុស្សជាង ១២​នាក់បាននាំគ្នាជួយសង្គ្រោះម្តាយកូនទាំងបីនាក់នោះ ដោយស្រាក់ដៃគ្នាយ៉ាងវែងប្រវែង ២០ម៉ែត្រ ដើម្បីជួយទាញមពួកគេចេញពីទឹកដ៏សែនត្រជាក់។

យោងតាមគេហទំព័រ The News Minute បានប្រាប់អោយដឹងថា, សីតុណ្ហភាព -១៣ អង្សាសេ នៅក្នុងអំឡុងពេលនៃការជួយសង្គ្រោះនោះ ហើយត្រូវប្រើរយៈពេលជិត ៣ ម៉ោង។

ជាសំណាងល្អដែលមនុស្សទាំង ៣ នាក់នោះមិនមានរង់របួសអ្វីឡើយ។

វីដេអូនៃការជួយសង្គ្រោះនោះត្រូវបានចែកចាយនៅលើបណ្តាញសង្គម Weibo, ហើយមានអ្នកទស្សនាយ៉ាងច្រើន។

ក្នុងនោះផងដែរអ្នកនិយមលេងអ៊ីនធើណេតជាច្រើន បាននាំគ្នាកោតសរសើរដល់ទឹកចិត្តមនុស្សទាំងនោះជាខ្លាំង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial