ក្មេង​ៗ​​ជា​កូន​អ្នក​មាន​ជន​ជាតិ​កូរ៉េ​ ០,1% បង្ហាញ​ថា​ហេតុ​អ្វី​បាន​ជា​ពួកគេ​ស្អប់​មនុស្ស​ក្រី​ក្រ​

ការ​យល់​ដឹង​ទូ​លំទូ​លាយ​នេះ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​អនឡាញ​ដែល​កំពុង​តែ​មាន​ភាព​ក្ដៅ​គគុក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នាពេល​នេះ​។ អ្វី​ៗគ្រប់​យ៉ាង​ដែល​ត្រូវ​បាន​សរសេរ​ដោយ​នារី​ៗ​អ្នក​មាន​ទាំង​នោះ​នៅ​លើ​ Post  ក្នុង​គណនី​របស់​ពួក​គេ​គឺ​ជា​ការ​ស្ដែង​គំនិត​របស់​ពួក​នាង​ហើយ​គេហទំព័រ​របស់​ពួក​យើង​មិន​គាំ​ទ្រ​ទស្សនះ​ដូច​គ្នា​នោះ​ទេ​។

១- ក្មេង​មក​ពី​គ្រួសារ​ក្រី​ក្រ​មាន​ភាព​អវិជ្ជ​មាន​និង​មិន​រញ៉េ​រញ៉ៃ​អំពី​អ្វី​ៗ​គ្រប់​យ៉ាង​

ក្មេង​ៗ​មក​ពី​គ្រួសារ​អ្នក​មាន​បាន​ធំឡើង​ដោយ​មិន​មាន​ការ​ប្រណាំង​ប្រជែង​ ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពួក​គេ​ចង់​បាន​ដូច្នេះ​ពួក​គេ​មើល​តូវ​ងាយ​ស្រួល​និង​វិជ្ជមាន។​

២- ពួកគេ​ស្បថ​ថា​និង​ស្អប់​ក្មេង​អ្នក​មាន​ដែល​ឪពុក​ម្ដាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ធំៗ​ប៉ុន្តែ​តែង​តែ​មើល​រឿង​អំពី​ក្មេង​ៗដែល​មាន​លក្ខណះ​ដូច​ជា​កូន​អ្នក​មាន​

ខណះ​ពេល​កំពុង​មើល​រឿង​មួយ​អំពី​ក្រុមហ៊ុន​ធំៗ​ពួក​គេ​បាន​ធ្លាក់​ខ្លួន​ស្រឡាញ់​តួ​អង្គ​ឯក​។ អ្នក​រាល់​គ្នា​បាន​ស្បថ​​ចំពោះ​អ្នក​មាន​នៅ​ខាង​ក្រៅ​ប៉ុន្តែ​អ្នក​ច្រណែន​នៅ​ខាង​ក្នុង។

៣- ក្មេង​ក្រីក្រ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​ ម៉ាក​យី​ហ៊ោ​ផលិត​ផល​ គុណ​សម្បត្តិ​ និង​ការ​បង្ហាញ​វត្ថុ​របស់​របរ​ដែល​ថ្លៃ​ៗ​

អ្វី​ៗគ្រប់​យ៉ាង​ដែល​ក្មេង​សម្បូរ​បែប​ទិញ​ជា​ធម្មតា​ល្អ​ដូច្នេះ​ពួក​គេ​ខ្វាយ​ខ្វល់​តិច​ជាង​អ្វី​ដែល​ពួក​គេ​ពាក់​។ ប៉ុន្តែ​កូន​អ្នក​ក្រី​ក្រ​ដឹង​ពីការ​ខ្វះ​ខាត​របស់​ពួក​គេ​ដូច្នេះ​ពួក​គេ​ព្យាយាម​បិទ​បាំង​វា​

៤- ពួកគេ​បាន​ស្ដី​បន្ទោស​អ្វី​ទាំង​អស់​ថា​មក​ពី​ប្រទេស​ ថ្នាក់​ដឹក​នាំ​ និង​ សង្គម​

មិន​ថា​ពួក​គេ​ធ្វើ​មិន​បាន​ល្អ​នៅ​ក្នុង​សាលារៀន​ឫ​គ្រួសារ​របស់​ពួក​គេ​មាន​បំណុល​ច្រើន​ឫ​ពួក​គេ​ពិ​បាក​រក​កាងារ​ធ្វើ​ពួក​គេ​បន្ទោស​អ្វិ​ៗ​គ្រប់​យ៉ាង​លើ​រដ្ឋា​ភិបាល​។​​

៥- ឪពុក​ម្ដាយ​របស់​ក្មេង​ៗ​ដែល​​រស់​នៅ​ក្នុង​ផ្ទះ​ក្រី​ក្រ​តែង​តែ​មាន​ស្ថានភាព​ និង​ អកប្បកិរិយា​អាក្រក់

ពួក​គេ​មើល​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេឫ​រៀន​ពី​ពួក​គេ​ហើយ​អាច​ក្លាយ​ដូច​ជា​ពួក​គេ​។

៦- ពួក​គេ​នៅ​តែ​បន្ត​សុបិន្ត​អំពី​រឿង​របស់​ Cinderella

អ្នក​មាន​ទាំង​អស់​នោះ​ដែល​មាន​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​ពួក​គេ​តែង​តែ​រៀប​ការ​ជាមួយ​គ្នា​គេ​ដូច្នេះ​អ្នក​ឈប់​សុបិន្ត​ទៅ​។ ពួក​គេ​តែង​មិន​ចូល​ចិត្ត​កូន​អ្នក​មាន​តែ​ក្រោយ​មកចង់​រៀប​ការ​ជាមួយ​បុរស​អ្នក​មាន​ម្នាក់​ដែល​ស្អាត​។

៧- ការ​បដិសេធ​របស់​ពួក​គេ​នៃ​ការ​ពិត​គឺ​គួរ​អោយ​អស់​សំណើច​ណាស់​

ពួកគេ​គិត​ថា​ឪពុក​ម្ដាយ​ក្មេង​ៗ​អ្នក​មាន​តែង​តែ​ឈ្លោះ​ប្រកែក​គ្នា​និង​លែង​លះ​គ្នា​ដោយ​សារ​តែ​លុយ​ដែល​គ្រួសារ​របស់​ពួក​គេ​រក​បាន​។ កុមារ​ដែល​មក​ពី​គ្រួសារ​ក្រី​ក្រ​គឺ​ជា​អ្នក​ដែល​មិន​មាន​ស្ថេរ​ភាព​និង​ប្រឹង​ប្រែង​ដោយ​សារ​តែ​​លុយ​។

ខាង​លើ​វា​គ្រាន់តែ​ជា​ហេតុ​ផល​របស់​ក្មេង​ៗ​កូន​អ្នក​មាននៅ​កូរ៉េ​​ ០,១%​ ប៉ុណ្ណោះ​ដែល​គិត​បែប​នេះ​លើ​កូន​អ្នក​ក្រ​។

ប្រភព ៖ KOREABOO

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial