Youtube ប្រកាសលុប Logan Paul ចេញពីដៃគូពាណិជ្ជកម្មរបស់ខ្លួន, បន្ទាប់ពីគាត់បានបង្ហោះវីដេអូធ្វើអត្តឃាត

Logan Paul ដែលគេស្គាល់ថាជាតារា Youtube ដ៏ល្បី និងរកប្រាក់ចំណូលបានយ៉ាងច្រើនខ្ទង់លានដុល្លានោះ ត្រូវបាន Youtube ប្រកាសជាផ្លូវការកាលពីថ្ងៃពុធម្សិលមិញនេះថា នឹងលុបចេញពីដៃគូពាណិជ្ជកម្ម ហើយគម្រោងជាច្រើនផ្សេងទៀតរបស់គាត់ស្ថិតនៅក្នុងការរង់ចាំ, បន្ទាប់ពី Paul បានបង្ហោះវីដេអូរបស់ជនរងគ្រោះ ដែលធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុន។

យោងតាម Alphabet Inc’s Youtube បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា, «នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះ, យើងបានសម្រេចចិត្តថានឹងលុបចោល Channel របស់ Logan Paul ចេញពី Google Perferred។ លើសពីនេះទៀត, យើងនឹងមិនដាក់ Logan ចូលទៅក្នុង Foursome ក្នុងរដូវកាលទី ៤ទេ ហើយវីដេអូថ្មីៗរបស់គាត់នឹងត្រូវនៅក្នុងការរង់ចាំ»។

លក្ខណៈពិសេស Google Perferred ដែលពេញនិយមបំផុតរបស់ Youtube គឺជាមាតិកានៅក្នុងកញ្ចប់សម្រាប់លក់ទៅអោយអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។ Logan Paul ដែលមានវ័យទើបតែ ២២ ឆ្នាំគឺជាអ្នកបង្កើតមាតិកាដ៏កំពូលម្នាក់របស់ Youtube, រាល់ការបង្ហោះវីដេអូរបស់គាត់ បានទាក់ទាញការទស្សនារាប់លាននាក់ពីទស្សនិជន។

Paul ក៏មានគម្រោងក្នុងការសហការជាមួយសេវាកម្មការទិញសេវាធានារ៉ាប់រងរបស់ Youtube, ដែលហៅថា Youtube Red, និងបានបង្ហាញខ្លួននៅលើ web series «Foursome»។

បន្ទាប់ពីទទួលបានការរិះគន់យ៉ាងខ្លាំង​អំពីវីដេអូធ្វើអត្តឃាត, Paul ក៏បានចេញវីដេអូសុំទោសមួយកាលពីសប្តាហ៍មុន ដោយដាក់ចំណងជើងថា So Sorry។ គាត់បាននិយាយសុំទោស សម្រាប់ការបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពគាត់ និងមិត្តរបស់គាត់បានសើចចំពោះសាកសពដែលបានចងករនៅប្រទេសជប៉ុន «suicide forest»។

គាត់បាននិយាយថាគាត់បានធ្វើកំហុសមួយយ៉ាងធំ ហើយវាបានធ្វើគាត់មានអារម្មណ៍ខ្មាស់អៀនចំពោះខ្លួនឯងខ្លាំងណាស់។ គាត់ក៏បានលុបវីដេអូធ្វើអត្តឃាតនោះចោល បន្ទាប់ពីទទួលបានប្រតិកម្មប្រឆាំងនៅក្នុងបណ្តាញសង្គម។

ស្របគ្នានោះដែរ, Youtube ក៏បានបើកលិខិតចំហរមួយកាលពីថ្ងៃអង្គារ ដោយនិយាយថា, «វាពិតជាក្រៀមក្រំខ្លាំងណាស់ដោយសារតែវីដេអូ ដែលបានបង្ហោះកាលពីសប្តាហ៍មុន។

ការសម្លាប់ខ្លួនមិនមែនជារឿងលេងសើចនោះទេ, ហើយវាក៏មិនគួរអោយមើលផងដែរ»។ Youtube ថែមទាំងបានសង្កត់ន័យធ្ងន់ថា វីដេអូរបស់ Paul បានបំពានគោលការណ៍ណែនាំរបស់ខ្លួន ហើយវាបានជះឥទ្ធិពលអាក្រក់ថែមទៀតផង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial