បន្ទាប់​ពី​មាន​អគ្គីភ័យ​ក្នុង​ផ្ទះ​កើត​ឡើង​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ធ្វើ​រឿង​មួយ​ដ៏​គួរ​អោយ​សរសើរ​

វាជា​ការ​ល្អ​ជា​និច្ច​ក្នុង​ការ​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​នៃ​ស្ថាន​ភាព​អាក្រក់​ដែល​អ្នក​អាច​ជួប​ប្រទះ​។ ចូរ​យក​គូ​ស្នេហ៏​មួយ​គូ​នេះ​ជា​ឧទាហរណ៏​! ថ្មី​ៗ​នេះ​គូ​ស្វាមី​ភរិយា​មួយ​គូ​មក​ពី​ប្រទេស​ចិនបាន​ធ្វើ​អោយ​​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​ដឹង​ថា​មាន​ហេតុ​ការណ៏​អគ្គី​ភ័យ​ផ្ទុះ​នៅ​ក្នុង​ផ្ទះ​ល្វែង​របស់​ពួក​គេ​។ បើ​យោង​តាម​កាសែត​សៀង​ហៃ​បាន​អោយ​ដឹង​ថា​អគ្គីភ័យ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​ពួក​គេ​នៅ​ពេល​ដែល​ម៉ាស៊ីន​ដំដៅ​ដែល​ពួក​គេ​កំពុង​ប្រើ​ដើម្បី​សម្ងួត​សំលៀក​បំពាក់​។

សំណាង​ល្អ​ពួកគេ​បាន​ប្រញាប់​ទៅ​យក​បំពង់ពន្លត់​អគ្គីភ័យ​បាន​ទាន់​ពេល​វេលា​និង​បាន​ពន្លត់​អណ្ដាត​ភ្លើង​ដោយ​មាន​ជំនួយ​ពី​អ្នក​ជិត​ខាង​របស់​ពួក​គេ​ផង​។ ទោះ​បី​ជា​បន្ទប់​ទទួល​ភ្ញៀវ​របស់​ពួក​គេ​ពិត​ជា​បាន​ទទួល​រង​ការ​ខូច​ខាត​ក៏​ដោយ​ក៏​ពួក​គេ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​និង​សម្រេច​ចិត្ត​មើល​ស្ថាន​ភាព​របស់​ពួកគេ​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន​។ ដូច្នេះ​តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ខ្លះ​បន្ទាប់​ពី​បាន​ពន្លត់​ភ្លើង​រួច​? ជា​ការ​ប្រ​សើរ​ណាស់​ពួក​គេ​បាន​សម្រេច​ចិត្ត​ថត​រូប​សែល្វហ្វី​យ៉ាង​សប្បាយ​រីករាយ​នៅ​មុខ​បន្ទប់​ទទួល​ភ្ញៀវ​របស់​ពួកគេ​ខណះ​ដែល​មុខ​របស់​ពួក​គេ​នៅ​តែ​គ្រប​ដណ្ដប់​ទៅ​ដោយ​ស្នាម​ប្រឡាក់​ធ្យូង​។

គូ​ស្វាមី​ភរិយា​នេះ​បាន​ចែក​រំលែក​រូប​ភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​នៅ​ក្នុង​គណនី​ខ្លួន​នៅ​លើ​វេបសាយ​ Weibo ជា​កន្លែង​ដែល​ពួក​គេ​សុំ​ក្ដី​ប្រាថ្នា​អោយ​​អ្នក​ទាំង​អស់​គ្នា​មាន​ភាព​កក់​ក្ដៅ​និង​ថាមល​ក្នុង​ឆ្នាំ​ថ្មី​នេះ​ខណះ​ដែល​ពួក​គេ​ក៏​បាន​ព្រមាន​អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គីភ័យ​នៅ​ក្នុង​រដូវ​រងារ​នេះ​។
ប្តី​ប្រពន្ធ​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​មាន​ទាំង​បុរស​នោះ​បាន​និយាយ​អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​រដូវ​រងារ​ផង​។

ប្រភព ៖ Weibo ,World Of Buzz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial