Liverpool ជិត​ទិញ​បាន​ខ្សែ​បម្រើ​អេស្ប៉ាញ​មួយ​រូប​ពី​ Real Madrid

ក្រុម​ហង្ស​ក្រហម Liverpool បាន​ខិត​ជិត​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​បម្រើ​ Dani Ceballos បន្ទាប់​ពី​ការ​ចរចារ​​គ្នា​មួយ​នៅ​សណ្ឋាគារ​។ កាសែត​អេស្ប៉ាញ​ Diario Gol បាន​រាយការណ៍​។

Liverpool មាន​បំណង​នាំ​យក​​​ Ceballos ខ្សែ​បម្រើ​របស់​ក្រុម​យក្សស​ Real Madrid រូប​នេះ​ដើម្បី​​​យក​ទៅ​ជំនួស​កន្លែង​របស់​ខ្សែ​បម្រើ​ Philippe Coutinho ដែល​ត្រូវ​បាន​ពួក​គេ​លក់​ទៅ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ Barcelona កាល​ពី​ថ្មីៗ​កន្លង​ទៅ​។

តែ​ទោះ​ជា​​យ៉ាង​ណា​គ្រូ​បង្វឹក​លោក​ Zinedine Zidane អាច​នឹង​​​មិន​បំពេញ​បំណង​របស់​ Liverpool ឡើយ​ ខណៈ​ដែល​គាត់​ចង់​រក្សា​​កីឡាករ​អេស្ប៉ាញ​រូប​នេះ​​ទុក​រហូត​ដល់​ចប់​រដូវកាល​នេះ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial