Mahrez នឹង​មិន​ចង់​ទៅ​ចុះ​ចូល​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ Arsenal ទេ​ ព្រោះ​…

ខ្សែ​បម្រើ​ Riyad Mahrez នឹង​មិន​ចាប់​អារម្មណ៍​ជាមួយ​ការ​ផ្ទេរ​ទៅ​ចុះ​ចូល​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ Arsenal ឡើយ​។ នេះ​បើ​យោងតាម​សម្ដី​ដែល​បាន​លើក​ឡើង​ដោយ​អតីត​ខ្សែ​បម្រើ​របស់​ក្រុម​តោ​ខៀវ​ Chelsea, Dennis Wise ។

កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​រូប​នេះ​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​ជាមួយ​ការ​ផ្លាស់​ទៅ​កាន់​កីឡដ្ឋាន​ Emirates របស់​​ Arsenal ដើម្បី​​​ជំនួស​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​អាច​នឹង​ផ្លាស់​ទៅ​ក្រុម​មេឃ​ខៀវ​ Manchester City នា​ខែ​មករា​នេះ​។

តែ​ទោះ​ជា​យ៉ាង​ណា​ Dennis Wise គាត់​​ជឿ​ថា​នៅ​មាន​​ក្លិប​ជា​ច្រើន​ដែល​ល្អៗ​ជាង​ Arsenal ដើម្បី​ឲ្យ​កីឡាករ​វ័យ​ ២៦ ឆ្នាំ​រូប​នេះ​ជ្រើសរើស​ ខណៈ​ដែល​ក្រុម​ហង្ស​ក្រហម​ Liverpool ក៏​កំពុង​តាម​ចែចង់​រូប​គាត់​ផង​ដែរ​។

“ខ្ញុំ​មិន​គិត​ថា​ Mahrez នឹង​ចង់​ផ្លាស់​ទៅ​ Arsenal ទេ​។” Wise បាន​ប្រាប់​ Sky Sports ។ “មាន​ក្លិប​​ជា​ច្រើន​​ដែល​គាត់​នឹង​សម្លឹង​ឃើញ​​​ និង​អាច​ទៅ​ចុះ​ចូល​ ហើយ​​ជា​ក្រុម​ដែល​ល្អ​ប្រសើរ​ជាង​ Arsenal ។”

ទន្ទឹម​គ្នា​នោះ​ Ian Wright ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ២ ក្នុង​តារាង​កីឡាករ​​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​ Arsenal ក៏​មាន​គំនិត​ដូច​ Wise ​ផង​ដែរ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial