ផ្លូវការ!!! Barcelona ទិញ​បាន​ខ្សែ​ការពារ​កូឡុំប៊ី​មួយ​រូប​ពី​ក្លិប​ប្រេស៊ីល​

ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា​ទិញ​ខ្សែការពារ​ Yerry Mina ពី​ក្លិប​នៃ​លីក​កំពូល​ប្រេស៊ីល​ Palmeiras ជាមួយ​តម្លៃ​ខ្លួន​ផ្ទេរ​ ១១.៨ លាន​អឺរ៉ូ​។

Mina គឺ​ជា​កីឡាករ​​ទី​ ២ បន្ទាប់​ពី​ខ្សែ​បម្រើ​ Philippe Coutinho របស់​ក្រុម​ហង្ស​ក្រហម​ Liverpool ដែល​ត្រូវ​បាន​ក្រុម​កំពូល​តារាង​នៃ​​លីក​អេស្ប៉ាញ​មួយ​នេះ​ចុះ​ហត្ថលេខា​ទិញ​បាន​ក្នុង​ឆ្នាំ​ ២០១៨ នេះ​​។

ហើយ​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ​បាន​ចុះ​​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល​ ៥ ឆ្នាំ​កន្លះ​​ជាមួយ​ Barcelona មាន​ន័យ​ថា​គាត់​នឹង​​លេង​នៅ​កីឡដ្ឋាន​ Camp Nou ​រហូត​ដល់​ឆ្នាំ​ ២០២៣ ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial