ពីរនាក់ប្តីប្រពន្ធនាំគ្នាសន្សំលុយពេញមួយឆ្នាំ លទ្ធផលធ្វើអោយ អ្នកនិយមលេងហ្វេសប៊ុកជាច្រើននាំគ្នារិះគន់

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Abby Sarmiento Mendoza បានបង្ហោះរូបថតអំពីការសន្សំលុយរបស់នាង និងស្វាមីកាលពីថ្ងៃទី ២០ ខែធ្នូឆ្នាំមុន។ ពួកគេចាប់ផ្តើមសន្សំតាំងពីដើមឆ្នាំ ២០១៧ រហូតដល់ចុងឆ្នាំ។

ភ្លាមៗនោះវាក៏បានក្លាយទៅជាប្រធានបទក្តៅនៅក្នុងពិភពអ៊ីនធើណេត។ នោះដោយសារតែកាក់ និង លុយដែល Abby និងគ្រួសាររបស់នាងបានសន្សំនោះ មានចំនួនច្រើនមែនទែន រហូតដល់ទៅពីគ្រែ។

ប្រាក់ដែលសន្សំបាននោះទុកសម្រាប់ថ្លៃធ្វើដំណើរ និង ថ្លៃផ្ទះ។ Abby មិនបានបញ្ជាក់ថាតើពួកគេសន្សំបានប៉ុន្មាននោះទេ, ប៉ុន្តែបើតាមការមើលឃើញវាជាចំនួនដ៏ច្រើន, មើលតែទៅលើក្រដាសប្រាក់គឺភាគច្រើនជាក្រដាស ១០០០ប៉េសូ។

តាមរយៈការបង្ហោះរបស់ Abby បានធ្វើអោយអ្នកនិយមលេងអ៊ីនធើណេតជាច្រើនមានប្រតិកម្មយ៉ាងខ្លាំង។ មនុស្សមួយចំនួនបានសរសើរអំពីការប្រឹងប្រែង ហើយពួកគេនិយាយថាវាជាកំលាំងជំរុញទឹកចិត្តដល់មនុស្សដទៃ។

ខណៈពេលដែលមនុស្សមួយចំនួនផ្សេងទៀតនាំគ្នារិះគន់នាងថាមិនគួរបង្ហោះលុយតាមអ៊ីនធើណេតបែបនេះទេ។ ពួកគេថែមទាំងនិយាយថា ប្រយ័ត្នចោរឃើញហើយវានឹងទៅប្លន់ដល់ផ្ទះ។ ទោះបីជាយ៉ាងណាក៏, មិនយូរប៉ុន្មានពួកគេក៏លុបរូបទាំងនោះវិញភ្លាមៗផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial