លោកយាយអាយុ ៧៤ ឆ្នាំម្នាក់ មុជចុះទៅបាតសមុទ្រ ដើម្បីរកប្រាក់ចិញ្ចឹមចៅទួតទាំង ៤នាក់

មនុស្សភាគច្រើនបានចូលនិវត្តន៍ នៅពេលដែលពួកគេមានអាយុ ៦០ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ, សម្រាប់មនុស្សមួយចំនួននៅមិនទាន់អាចចូលនិវត្តន៍បានទេ​ បើទោះបីជាពួកគេមានអាយុចាស់ក៏ដោយ នេះក៏ដោយសារតែស្ថានភាពជីវភាព។ ដូចលោកយាយវ័យ ៧៤ ឆ្នាំរូបនេះ, គាត់មានឈ្មោះថា Lola Maria, ដែលនៅតែខិតខំប្រឹងធ្វើការយ៉ាងលំបាក បើទោះជាអាយុរបស់គាត់ចាស់ក៏ដោយ។ គាត់តែងតែមុជចុះទៅបាតសមុទ្រដើម្បីប្រមូលកាក់ ដែលអ្នកដំណើរបានទំលាក់នៅក្នុង Dalahican Ferry Terminal at Lucena, Quezon។

លោកយាយ Lola Maria បានធ្វើការយ៉ាងលំបាក, ហើយគាត់ថែមទាំងត្រូវមើលថែចៅទួតរបស់គាត់ ៤ នាក់ទៀត ដោយសារតែចៅរបស់គាត់ទៅធ្វើការនៅខេត្តឆ្ងាយ។ ជារៀងរាល់ព្រឹកព្រលឹម, លោកយាយ Lola ចេញទូកទៅកំពង់ផែ។

គាត់រើសកាក់បានពី ១០០ ទៅ ២០០ ប៉េសូ ជារៀងរាល់ថ្ងៃ ហើយអាស្រ័យទៅតាមកាក់ដែលគេទំលាក់ចូលទៅក្នុងសមុទ្រ។ មិនថាគាត់រកបានប៉ុណ្ណាទេ, គាត់បែងចែកវាសមស្របទៅលើតម្រូវការចម្បងរបស់ចៅៗ, ជាពិសេសទៅលើការសិក្សារបស់ពួកគេ។

ដោយសារតែលោកយាយ Lola មានវ័យចាស់ ធ្វើអោយភ្នែករបស់លោកយាយមិនសូវពូកែ ដែលជាហេតុធ្វើអោយគាត់មានការពិបាកក្នុងការរកកាក់ ហើយត្រូវចំណាយពេលវេលា។ មួយវិញទៀតទូកតូចរបស់លោកយាយក៏មានប្រហោងច្រើន ហើយវាតែងតែខូចជាញឹកញាប់។

ទោះបីជាយ៉ាងណាក៏ដោយ, រឿងរ៉ាវរបស់លោកយាយបានជួយជំរុញលើកទឹកចិត្ត ដល់មនុស្សជាច្រើន។ ខាងក្រោមនេះជាវីដេអូរបស់លោកយាយ៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial