នារី​ម្នាក់​ទើប​តែ​ដឹង​ថា​មិត្ត​ប្រុស​ខ្លួន​គឺ​ជា​មនុស្ស​ស្រី​បន្ទាប់​ពី​រស់​នៅ​ជា​មួយ​គ្នា​អស់​រយះ​ពេល​ ៦ ខែ​មក​ហើយ​

ស្រ្តី​វ័យ​ ៤០​ ឆ្នាំ​ម្នាក់​ឈ្មោះ​ Wang Qi បាន​ជួប​នឹង​រឿង​ដ៏​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ដឹង​ថា​មិត្ត​ប្រុស​របស់​នាង​គឺ​ជា​មនុស្ស​ស្រី​សោះ​។ Wang Qi បាន​ជួប​មិត្ត​ប្រុស​របស់​នាង​ Qian នៅ​ក្នុង​ឆ្នាំ​ ២០១៦​ តាម​រយះ​ការ​ជជែក​កំសាន្ត​តាម​អ៊ិន​ធឺណែត​។ ដំបូង​ឡើយ​នាង​មិន​បាន​ចាប់​អារម្មណ៏​នឹង​គាត់​នោះ​ទេ​ព្រោះ​គាត់​មាន​អាយុ​តិច​ជាង​នាង​ហើយ​នាង​មាន​កូន​មុន​រៀប​ការ​ថែម​ទៀត​។

Qian មិន​បាន​បោះ​បង់​ចោល​គំនិត​របស់​គាត់​នោះ​ទេ​និង​បន្ត​ទៅ​មុខ​ថែម​ទៀត​។ នៅ​ទី​បំផុត​ Wang Qi បាន​បែក​បាក់​ស្នេហា​ហើយ​ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​ស្នេហា​ជា​មួយ​គ្នា​ គូស្នេហ៏​ទាំង​ពីរ​បាន​ទាក់​ទង​និង​រួម​រស់​ជា​មួយ​គ្នា​អស់​រយះ​ពេល​ ៦​ ខែ​មក​ហើយ​មុន​ពេល​ដែល​ Wang Qi បាន​ដឹង​ការ​ពិត​នៃ​រឿង​សម្ងាត់​របស់​ Qian។​ គូស្នេហ៏​មួយ​គូ​នេះ​បាន​ចាប់​ផ្ដើម​រស់​នៅ​ជាមួយ​គ្នា​ប៉ុន្តែ​ Qian បាន​បាត់​ខ្លួន​អស់​រយះ​ពេល​ ២​ ខែក្រោយ​​មក។ គាត់​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ហៅ​ទូរស័ព្ទ​របស់​គាត់​និង​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​គណនី​ WeChat របស់​គាត់​ទៀត​ផង​។ Wang Qi បាប់​ផ្ដើម​ព្រួយ​បារម្ភ​ព្រោះ​នាង​បាន​អោយ​ប្រាក់​ ៤៦,០០០​ ដុល្លារ​ទៅ​អោយ​ Qian ខ្ចី​។ នាង​បាន​ចាប់​ផ្ដើម​ស្វែង​រកគេ​នៅ​កន្លែង​ស្នាក់​នៅ​របស់​មិត្ត​ប្រុស​នាង​នៅ​ពេល​នោះ​ដែរ​នាង​បាន​ជំពប់​ជើង​ហើយ​ឃើញ​សន្លឹក​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​មិត្ត​ប្រុស​នាង​ នោះ​ហើយ​ជា​ពេល​ដែល​នាង​បាន​រក​ឃើញ​ថា​ Qian ដែល​ជា​មិត្ត​ប្រុស​របស់​នាង​គឺ​ជា​មនុស្ស​ស្រី​សោះ​។

Wang Qi បាន​បង្ហាញ​ថា​នាង​មិន​ដែល​គិត​សោះ​ថា​មិត្ត​ប្រុស​របស់​នាង​ពិត​ប្រាកដ​ជា​មនុស្ស​ស្រី​នោះ​ទេ​ព្រោះ​គាត់​មើល​ទៅ​ដូច​ជា​បុរស​ម្នាក់​ពី​ក្បាល​ដល់​ចុង​ជើង​។ គាត់​ថែម​ទាំង​ប្រើ​បន្ទប់​ទឹក​ប្រុស​នៅ​ពេល​ចេញ​ជា​សាធារណះ​ទៀត​ផង​ គូ​ស្នេហ៏​នេះ​បាន​បដិសេធ​មិន​រួម​ភេទ​ដោយ​សារ​តែ​ Qian “មិន​ចង់​រួម​ភេទ​មុន​រៀប​ការ​”​ ។ មិន​អាច​ទទួល​យក​ការ​ពិត​បាន​ Wang Qi បាន​ទៅ​លេង​ឪពុក​ម្ដាយ​របស់​ Qian ដែល​បាន​ចោទ​ប្រកាន់​នាង​ថា​ជា​មនុស្ស​ភូត​កុហក​។ ពួក​គេ​ចោទ​ប្រកាន់​នាង​ថា​គ្រាន់​តែ​បង្កើត​រឿង​ឡើង​ពី​បញ្ហា​ហិរញ្ញ​វត្ថុ​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ឪពុក​ម្ដាយ​របស់​លោក​ Qian បាន​ទទួល​ស្គាល់​ថា Qian គឺ​តែង​តែ​ជា​មនុស្ស​ស្រឡាញ់​និង​ចូល​ចិត្ត​ស្លៀក​ពាក់​ជា​បុរស​។

ឪពុក​ម្ដាយ​មិន​អាច​ជួយ​អោយ​​ Wang Qi រក​ឃើញ​មិត្ត​ប្រុស​របស់​នាង​ទេ​​​ហើយ​ Wang Qi បាន​ចាក​ចេញ​ទៅ​ស្វែង​រក​ Qian ដោយ​ផ្ទាល់​។ នាង​នៅ​មិន​ទាន់​រក​ឃើញ​មិត្ត​ប្រុស​របស់​នាង​នៅ​ឡើយ​ទេ​ប៉ុន្តែ​នៅ​តែ​បន្ត​ប្រើ​គ្រប់​មធ្យោ​បាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ស្វែង​រក​គាត់​។

ប្រភព ៖ KOREABOO

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial