ខ្សែ​ការពារ​ហូឡង់​​មួយ​រូប​សារភាព​ថា​​​ខ្លួន​ចង់​​លេង​ឲ្យ​ Chelsea នា​ពេល​អនាគត​

ខ្សែ​ការពារ​ Stefano Denswil របស់​ក្រុម​ Brugge បាន​សារភាព​ថា​​នឹង​ក្លាយ​ជា​រឿង​ដ៏​​ល្អ​មួយ​ ប្រសិន​បើ​​ថ្ងៃ​ណា​មួយ​គាត់​អាច​លេង​ឲ្យ​ក្រុម​តោ​ខៀវ​ Chelsea ដែល​ជា​ក្រុម​មួយ​ក្នុង​​ក្ដី​សុបិន​របស់​គាត់​។

កីឡាករ​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​ការ​ផ្ទេរ​ពី​ក្លិប​​ហូឡង់​ Ajax ទៅ​កាន់​ក្លិប​​របស់​បែលហ្ស៊ីក​ Brugge កាល​ពី​ឆ្នាំ​ ២០១៥ ហើយ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​​របស់​គាត់​នៅ​លីក​កំពូល​របស់​​បែលហ្ស៊ីក​បាន​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​មក​​លេង​នៅ​លីក​អង់គ្លេស​​(Premier League) មុន​រដូវកាល​ ២០១៧/១៨ ។

Brighton គឺ​ជា​ក្រុម​​តាម​ចែចង់​ Denswil ប៉ុន្តែ​ការ​ផ្ទេរ​ត្រូវ​បាន​បរាជ័យ​ បន្ទាប់​ពី​​ក្រុម​ Brugge គ្មាន​បំណង​ក្នុង​ការ​លក់​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​អាយុ​ក្រោម​ ២១ ឆ្នាំ​រូប​នេះ​។

ហើយ​ខណៈ​ដែល​​ខ្សែការពារ​​រូប​នេះ​បាន​ខកខាន​ឱកាស​ក្នុង​ការ​ផ្ទេរ​ទៅ​​លេង​នៅ​លីក​អង់គ្លេស​​នា​រដូវកាល​នេះ​នោះ​ Denswil ​បាន​​បង្ហើប​​ថា​ខ្លួន​​មាន​ក្ដី​ស្រមៃ​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ Chelsea នា​ថ្ងៃ​អនាគត​។

“អ្នក​រាល់​គ្នា​សុទ្ធ​តែ​មាន​ក្លិប​ក្នុង​ក្ដី​ស្រមៃ​​​ ចំណែក​ខ្ញុំ​ក៏​មាន​មួយ​ដែរ​​គឺ​ Chelsea ។” Denswil បាន​ប្រាប់​ Fox Sports ។ “មិន​ដឹង​ជា​ល្អ​ប៉ុណ្ណា​ទេ​ បើសិន​ខ្ញុំ​អាច​ផ្ទេរ​ទៅ​លេង​នៅ​ទីនោះ​។”

ប្រែ​សម្រួល​ ៖​ អំពិល​អំពែក​
ប្រភព​ ៖ Metro Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial