គ្រូ​ Arsenal ថា​គាត់​មិន​ខ្លាច​ Sanchez ទៅ​ចរចារ​ជាមួយ​ក្លិប​ផ្សេង​ទេ​

អ្នក​ចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​ Arsenal លោក​ Arsene Wenger ​​​នៅ​តែ​ទទូច​ចង់​ឲ្យ​​ Alexis Sanchez បន្ត​ស្នាក់​នៅ​ជាមួយ​ Arsenal ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​​ បើ​ទោះ​បី​ជា​គាត់​បាន​​បម្រុង​ខ្សែប្រយុទ្ធ​រូប​នេះ​​ អំឡុង​ពេល​ក្រុម​គាត់​ប្រកួត​​ពាន​ Carabao Cup ទល់​នឹង​ក្រុម​តោ​ខៀវ​ Chelsea ។

កុងត្រា​របស់​ Sanchez នៅ​កីឡដ្ឋាន​ Emirates របស់​ Arsenal គឺ​​ត្រៀម​នឹង​ផុត​​នា​ខែ​មិថុនា​ ២០១៨ នេះ​ហើយ​​ ទន្ទឹម​នឹង​ពាក្យ​ចរចាម​អារ៉ាម​ថា​គាត់​នឹង​ផ្លាស់​ទៅ​ក្រុម​មេឃ​ខៀវ​ Manchester City ក្នុង​ខែ​នេះ​នៅ​មិន​ទាន់​ស្ងប់​ស្ងាត់​នៅ​ឡើយ​។

ហើយ​អំឡុង​ពេល​​ការ​ប្រកួត​ពាន​ Carabao Cup វគ្គ​​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​ជើង​ទី​មួយ​ដែល​បាន​បញ្ចប់​ទៅ​លទ្ធផល​សូន្យ​ស្មើ​នោះ​គេ​ឃើញ​ Sanchez ​​ត្រូវ​បាន​ប្ដូរ​​ចូល​ជំនួស​ខ្សែប្រយុទ្ធ​បារាំង​ Alexandre Lacazette នៅ​នាទី​ទី​ ៦៦ ហើយ​​ក្រោយ​ចប់​ការ​ប្រកួត​​លោក​ Wenger ​​​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ច្បាស់​ពី​មូល​ហេតុ​នៃ​ការ​បម្រុង​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ឈីលី​រូប​នេះ​ទេ​ គ្រាន់​តែ​គាត់​បង្ហើប​​ឲ្យ​ដឹង​ថា​ការ​បម្រុង​នេះ​គឺ​​មិន​ទាក់ទង​ជាមួយ​ការ​ផ្ទេរ​កីឡាករ​ឡើយ​។

“ខ្ញុំ​ចង់​ឲ្យ​គាត់​បន្ត​ស្នាក់​នៅ​ជាមួយ​យើង​ឲ្យ​បាន​កាន់​តែ​យូរ​។” លោក​ Wenger បាន​មាន​ប្រសាសន៍​។ “វា​គ្មាន​បញ្ហា​អី​នោះ​ទេ​ ​បើ​គាត់​ចង់​ចុះ​ហត្ថលេខា​តកុងត្រា​ជាមួយ​ពួកយើង​​នា​ពេល​នេះ​ ឬ​ចាំ​ដល់​ខែ​មិថុនា​។”

ហើយ​នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​គាត់​ខ្លាច​ Sanchez ធ្វើ​ការ​ចរចារ​ស្ងាត់ៗ​ជាមួយ​ក្លិប​ផ្សេង​ដែរ​ឬ​ទេ​? ពេល​នោះ​បុរស​សញ្ជាតិ​បារាំង​រូប​នេះ​បាន​តប​ថា​ ៖ “ទេ​! ខ្ញុំ​​មិន​ខ្លាច​ទេ​។​ គាត់​​មិន​ចាំ​បាច់​ប្រាប់​ខ្ញុំ​​​ថា​គាត់​ចរចារ​ជាមួយ​ក្លិប​ផ្សេង​ឡើយ​​ ព្រោះ​នោះ​គឺ​ជា​ច្បាស់​​។ ហើយ​គាត់​ក៏​មិន​ចាំ​បាច់​អី​​ផ្ដល់​ដំណឹង​មុន​ដល់​ក្លិប​ដែរ​ គឺ​គាត់​មាន​សិទ្ធិ​ធ្វើ​វា​ដោយ​ខ្លួន​ឯង​។”

ប្រែ​សម្រួល​ ៖​ អំពិល​អំពែក​
ប្រភព ៖ BBC Sport និង​ Arsenal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial