Real Madrid បាន​កក់​កៅអី​ទៅ​វគ្គ​ ៨ ក្រុម​ពាន​ Copa del Rey ទោះ​ប្រកួត​មិន​ឈ្នះ​ក្រុម​នៃ​លីក​ ២ អេស្ប៉ាញ​

ក្រុម​យក្សស​ Real Madrid បាន​ឡើង​ទៅ​កាន់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Copa del Rey បើ​ទោះ​បី​​ជា​ពួក​គេ​បាន​ប្រកួត​ដោយ​លទ្ធផល​ ២ ស្មើ​ជាមួយ​ក្រុម​ Numancia ។

ក្រុម​ម្ចាស់​ជើង​ឯក​លីក​អេស្ប៉ាញ​មួយ​នេះ​បាន​លត់​ Numancia ដែល​ជា​ក្រុម​មក​ពី​លីក​លំដាប់​ទី​ ២ របស់​អេស្ប៉ាញ​ ៣-០ កាល​ពី​ជួប​គ្នា​ជើង​ទី​មួយ​​ មាន​ន័យ​ថា​លទ្ធផល​ស្មើ​​ជើង​ទី​ ២ គឺ​វា​គ្រប់​គ្រាន់​ពេក​សម្រាប់​ឲ្យ​ពួក​គេ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​បាន​​។

ហើយ​​គ្រាប់​បាល់​​បញ្ចូល​ទី​ ២ គ្រាប់​របស់​ Real Madrid ក្នុង​ការ​ប្រកួត​ជើង​ទី​ ២ នេះ​ដែរ​គឺ​ជាំ​ការ​ស៊ុត​បាន​សម្រេច​ដោយ​កីឡាករ​ Lucas Vazquez ទាំង​ ២ គ្រាប់​តែ​ម្ដង​។

ទន្ទឹម​គ្នា​នោះ​ Atletico Madrid, Valencia, Alaves និង​ Leganes ក៏​បាន​កក់​កៅអី​របស់​ពួក​គេ​ទៅ​កាន់​វគ្គ​ ៨ ក្រុម​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Copa del Rey នេះ​ផង​ដែរ​ ខណៈ​ដែល​ Real Madrid បាន​ខកខាន​​​ការ​ឈ្នះ​វា​តាំង​ពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ​។​

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial