ក្មេងប្រុសអាយុ ១៩ ឆ្នាំម្នាក់ ទិញធ្មេញដោះដាក់ តាមអនឡាញហើយ យំលែងចេញ សើចក៏លែងសម (មានវីដេអូ)

ក្មេងប្រុសអាយុ ១៩ ឆ្នាំម្នាក់ដែលមានឈ្មោះថា Ben Watson បានទិញធ្មេញសប្បនិម្មិត ដែលអាចដោះដាក់បាន តាមអនឡាញអស់ £42 ដោយសង្ឃឹមថានឹងទទួលបានការសើចដ៏សភ្លឺចិញ្ចាច ប៉ុន្តែអ្វីដែលទទួលបាននោះគឺនិយាយមិនចេញ។

Ben បានសំរេចចិត្តទិញធ្មេញសប្បនិម្មិត ដែលហៅថា Perfect Smile Veneers ពី wish.com ដោយបានផ្ញើពុម្ភធ្មេញរបស់ខ្លួនទៅកាន់ក្រុមហ៊ុនលក់ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនលក់តាមអនឡាញ ផ្ញើធ្មេញមកអោយនោះគឺមើលទៅដូចជាធ្មេញ ដែលតួកំប្លែងពាក់ពេលឡើងឆាកទៅវិញ។

បន្ទាប់ពីទទួលបានធ្មេញ និងលរួច, Ben សម្រេចចិត្តចែករំលែករឿងហួសចិត្តរបស់ខ្លួនទៅកាន់ពិភពលោក ដោយពាក់ធ្មេញសប្បនិម្មិតនោះ ហើយថតជាវីដេអូបង្ហោះទៅលើប្រព័ន្ធបណ្តាញសង្គម។

វីដេអូរបស់ Ben មានអ្នកមើលយ៉ាងច្រើន។ Ben និយាយថានេះជាលើកចុងក្រោយហើយ ដែលគេទិញរបស់តាមអនឡាញ។ វាអាក្រក់មើល និងគួរអោយខ្ពើមខ្លាំងណាស់ ប៉ុន្តែវាគួរអោយអស់សំណើច។ វាប្រហែលជាល្អឥតខ្ចោះសម្រាប់តារាកំប្លែង ដែលឈរនៅលើឆាក ប៉ុន្តែសម្រាប់ខ្ញុំមិនមែនជាតារាកំប្លែងនោះទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial