ស្ត្រីម្នាក់ដាស់តឿនដល់នារីផ្សេងទៀត ដែលមានបំណងចាក់បបូរមាត់ អោយឡើងក្រពុំ ប្រយ័ត្នជួបរឿងអកុសល ដូចជានាង

នារីវ័យ ២៣ ឆ្នាំម្នាក់ដែលមានឈ្មោះថា Saysha William បានចាក់បបូរមាត់អោយឡើងក្រពុំស្អាត, ប៉ុន្តែលទ្ធផលចេញមកបានធ្វើអោយនាងខូចចិត្តជាខ្លាំង ដោយសារតែនាងបានឆ្លងមេរោគធ្ងន់ធ្ងរម្យ៉ាង។

Saysha បាននិយាយថា, «បបូរមាត់របស់ខ្ញុំឈឺពីរបីថ្ងៃ ប៉ុន្តែវាមិនធូរស្រាលនោះទេ រហូតមកដល់ល្ងាចថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថាបបូរមាត់របស់ខ្ញុំឡើងស្ពឹក»។ នាងបន្តថា, «ខ្ញុំបានធ្វើការស្រាវជ្រាវដើម្បីរកមើលថាតើវាធម្មតារឺអត់ ប៉ុន្តែបបូរមាត់របស់ខ្ញុំបានទទួលអារម្មណ៍ឡើងវិញ។ បន្ទាប់មកបបូរមាត់របស់ខ្ញុំចាប់ផ្តើមប្រែទៅជាពណ៌ស្វាយ ហើយថ្ងៃបន្ទាប់ ពេលដែលខ្ញុំក្រោកឡើង ខ្ញុំបានឃើញចំណុចពណ៌សនៅក្រោមច្រមុះរបស់ខ្ញុំ។ ក្រៅពីឡើងចំណុចសហើយ វាក៏មានការឈឺចាប់យ៉ាងខ្លាំង ហើយប្រែទៅជាកមរមាស់នៅជុំវិញមាត់ និងនៅក្នុងច្រមុះរបស់ខ្ញុំ»។

Saysha បានបន្ថែមទៀតថា មិត្តរបស់នាងបានណែនាំនាងអោយបានទៅជួបនឹងគ្រូពេទ្យ, ប៉ុន្តែដោយសារតែការឆ្លងមេរោគនោះកាន់តែធ្ងន់ធ្ងរឡើង ដែលធ្វើអោយនាងមានការឈឺចាប់កាន់តែខ្លាំង ហើយកមរមាស់ចាប់ផ្តើមរីករាលដាលពេញផ្ទៃមុខរបស់នាង, ធ្វើអោយនាងមិនអាចញុំា, មិនអាចផឹក និងមិនអាចសូម្បីតែនិយាយ។ ការឈឺចាប់នោះពិតជាមិនអាចទ្រាំបាននោះទេ។នាងបានខលទៅ ១១១ ហើយគេក៏បញ្ជូនរថយន្តសង្គ្រោះបន្ទាន់មកទទួលនាង ដើម្បីនាំទៅកាន់មន្ទីរពេទ្យ។

គ្រូពេទ្យបានប្រាប់នាងថា នាងបានឆ្លងមេរោគធ្ងន់ធ្ងរម្យ៉ាង ដែលបណ្តាលមកពីកង្វះអនាម័យនៅអំឡុងពេលចាក់ថ្នាំបំពេញបបូរមាត់ ហើយនៅក្នុងបំពង់ករបស់នាងក៏មានឡើងច្រាំងលាយឡំជាមួយផ្សិតផងដែរ។ គ្រូពេទ្យបានដាក់ថ្នាំ antibiotics ប្រភេទខ្លាំង និងថ្នាំស្ពឹង ទើបធ្វើអោយនាងបន្ថយការឈឺចាប់។ ទោះបីជាយ៉ាងណាក៏ដោយ, បបូរមាត់របស់នាងក៏លែងដូចដើមវិញហើយ។

នេះជាការស្តាយក្រោយមួយដ៏ខ្លាំងមែនទែនរបស់នាង ហើយនាងគ្រាន់តែចង់ផ្តាំដល់នារីដទៃទៀត ដែលចេះតែមានអារម្មណ៍មិនពេញចិត្តនូវអ្វីដែលខ្លួនមាន ហើយចង់ធ្វើការកែកុន ប្រយ័ត្នជួបរឿងអកុសលដូចជារូបនាងនៅពេលនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial