មហាជនជាច្រើនដាក់ងារអោយ Irene សមាជិកក្រុម Red Velvet ថាជា «ព្រះម៉ែឈុតខ្មៅ»

ហ្វេនជាច្រើនបាននាំគ្នា share រូបរបស់ Irene ស្លៀកឈុតខ្មៅ។ ពួកគេនិយាយគ្នាអំពីការស្លៀកពាក់របស់ Irene ដែលតែងតែនិយមស្លៀកឈុតខ្មៅស្ទើរគ្រប់កម្មវិធីទាំងអស់។

ហ្វេនមួយមួយចំនួននិយាយថានាងសមណាស់ជាមួយនឹងឈុតខ្មៅ។

ហើយក៏មានហ្វេនជាច្រើនសង្ឃឹមថានាងនឹងស្លៀកឈុតខ្មៅ ចូលរួមក្នុងកម្មវិធីជាច្រើនផ្សេងទៀតនៅថ្ងៃអនាគត។

ទោះបីជាយ៉ាងណាក៏ដោយ, មានហ្វេនជាច្រើនបង្ហាញពីអារម្មណ៍សោកសៅ ហើយថែមទាំងបាននិយាយថា Irene ស្លៀកឈុតខ្មៅតំណាងអោយការកាន់ទុក្ខ Jonghyun អតីតសមាជិកក្រុម SHINee៕

ទស្សនារូបរបស់ Irene ក្នុងឈុតសំលៀកបំពាក់ខ្មៅ តើពិតជាសមនឹងនាងដែរទេ?

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial