Lucas Moura បាន​យល់​ព្រម​​ផ្ទេរ​​ទៅ​លេង​ឲ្យ​​ក្រុម​បិសាច​ក្រហម​

ខ្សែ​ប្រយុទ្ធ​ Lucas Moura បាន​យល់​ព្រម​ចាក​ចេញ​ពី​ក្រុម​ Paris Saint-Germain និង​ទៅ​​ចុះ​ចូល​ជាមួយ​ក្រុម​បិសាច​ក្រហម​ Manchester United ។ យោងតាម​ប្រភព​ពី​អ៊ីតាលី​បាន​រាយការណ៍​។

កីឡាករ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​​បាន​ស្ថិត​ក្នុង​បញ្ជី​​គោលដៅ​របស់​​គ្រូ​បង្វឹក​លោក​ Jose Mourinho ​ខណៈ​ដែល​គាត់​មាន​ផែនការ​ពង្រឹង​ប្រព័ន្ធ​របស់​ Man Utd នា​រដូវកាល​ដោះដូរ​កីឡាករ​ខែ​មករា​នេះ​។

Moura ចូល​លេង​បាន​សរុប​​ ៧២ នាទី​​នៃ​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​ Ligue 1 រដូវកាល​នេះ​ ខណៈ​ដែល​ PSG ក៏​ត្រៀម​ផង​ដែរ​ក្នុង​ការ​វាយ​កីឡាករ​ប្រស៊ីល​រូប​នេះ​ចេញ​​នា​ខែ​នេះ​។

ដោយ​ឡែក​កាសែត​ Gazzetta dello Sport បាន​បង្ហើប​ថា​ Moura ចង់​ធ្វើ​ការ​ផ្ទេរ​ជា​អចិន្ត្រៃយ៍​​ទៅ​កាន់​កីឡដ្ឋាន​ Old Trafford ប៉ុន្តែ​ពុំ​ទាន់​មាន​​​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ណា​មួយ​នៅ​ឡើយ​រវាង​​ Man Utd និង​ PSG ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​​ ៖ Metro Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial