ស្រ្តី​ម្នាក់​​ងូតទឹក​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុងរយះ​ពេល​​មួយ​ឆ្នាំ​រហូត​ដល់​​ថ្នាក់​ប្ដី​​ទ្រាំ​លែង​បានក៏​ដាច់​ចិត្ត​​សុំ​លែង​លះ​តែ​ម្ដង​

អនាម័យ​ផ្ទាល់​ខ្លួន​ពិត​ជា​មាន​សារះ​សំខាន់​ណាស់​ហើយ​វា​ជា​អ្វី​មួយ​ដែល​យើង​មិន​គួរ​ធ្វេស​ប្រ​ហែស​ ភាគ​ច្រើន​នៃ​ពួក​យើង​ប្រហែល​ជា​ទទួល​បាន​ការ​ងូត​ទឹក​ផ្កាឈូក​យ៉ាង​ហោច​ណាស់​បាន​ម្ដង​ក្នុង​មួយ​ថ្ងៃ​(ជា​ពិសេស​នៅ​ក្នុង​អាកាស​ធាតុ​ត្រូពិចរបស់​យើង​) ប៉ុន្តែ​សម្រាប់​ស្ត្រី​ជន​ជាតិ​តៃ​វ៉ាន់​រូប​នេះ​នាង​ពិត​ជា​បាន​ជួយ​ក្នុង​ការ​សន្សំ​ទឹក​ដោយ​ការ​ងូត​ទឹក​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។ នេះ​ពិត​ជា​មិន​គួរ​អោយ​ជឿ​នោះ​ទេ​ប៉ុន្តែ​បើ​យោង​តាម​កាសែត​តៃ​បិត៏​វា​ហាក់​ដូច​ជា​បាន​កើត​ឡើង​ពិត​មែន​។ អនាម័យ​ផ្ទាល់​ខ្លួន​របស់​នាង​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់​ដែល​ស្វាមី​របស់​នាង​មិន​អាច​ទ្រាំ​បាន​ហើយ​ក៏​សម្រេច​ចិត្ត​លែង​លះ​គ្នា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៤​ ខែ​មករា​ តុលាការ​បាន​ផ្ដល់​ការ​លែងលះ​គ្នា​ជា​មួយ​បុរស​ដែល​មាន​ការ​អត់​ធ្មត់​យូរ​អង្វែង​នេះ​។

គាត់​បាន​អះ​អាង​ថា​គាត់​បាន​រង​ទារុណ​កម្ម​ផ្លូវ​ចិត្ត​ពី​អនាម័យ​ផ្ទាល់​ខ្លួន​របស់​ប្រពន្ធ​គាត់​។ គាត់​មិន​អាច​ទ្រាំ​ទ្រ​បាន​បន្ទាប់​ពី​រួម​រស់​ជាមួយ​គ្នា​អស់​រយះ​ពេល​ ១៣​ ឆ្នាំ​ដែល​ប្រពន្ធ​របស់​គាត់​ឈ្មោះ​លីន​មិន​ត្រឹម​តែ​ងូត​ទឹក​ម្ដង​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ​ប៉ុន្តែ​គាត់​មិន​បាន​ដុស​ធ្មេញ​របស់​គាត់​ឫ​លាង​សំអាត​សក់​របស់​គាត់​អោយ​បាន​ទៀង​ទាត់​នោះ​ទេ​។ នៅ​ដើម​ដំបូង​ឡើយ​ប្ដី​របស់​លីន​បាន​និយាយ​ថា​នាង​មិន​អាក្រក់​នោះ​ទេ​ នៅ​ពេល​ពួក​គេ​ណាត់​ជួប​គ្នា​ជា​លើក​ដំបូង​នាង​បាន​ងូត​ទឹក​មួយ​ដង​ក្នុង​មួយ​សប្ដាហ៏​ប៉ុន្តែ​បន្ទាប់​ពី​រៀប​ការ​រួច​អាកប្ប​កិរិយា​របស់​នាង​កាន់​តែ​អាក្រក់​ទៅ​ៗ​ដែល​ដំបូង​វា​កាន់​តែ​យ៉ាប់​យឺន​ទៅ​នឹង​ការ​ងូត​ទឹក​ម្ដង​ក្នុង​មួយ​ខែ​បន្ទាប់​មក​នាង​នឹង​សម្អាត​ខ្លួន​នាង​រៀង​រាល់​ពាក់​កណ្ដាល​ឆ្នាំ​មុន​ពេល​ដែល​វា​បាន​ក្លាយ​ទៅ​ជា​ងូត​ទឹក​ម្ដង​ក្នុង​មួយ​ឆ្នាំ​។

គាត់​ពន្យល់​ថា​នាង​នឹង​ងូត​ទឹក​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ហើយ​នៅ​ពេល​នាង​ចូល​ក្នុង​បន្ទប់​ទឹក​នាង​ងូត​ទឹក​រយះ​ពេល​ ៣​ ម៉ោង​។ ជា​ការ​ពិត​ណាស់​របៀប​រស់​នៅ​ដែល​គ្មាន​អនាម័យ​នេះ​គឺជា​ការ​បិទ​បាំងដ៏​ធំ​មួយ​សម្រាប់​ស្វាមី​ហើយ​ជីវិត​ផ្លូវ​ភេទ​របស់​ពួក​គេ​ពិត​ជា​អាក្រក់​ណាស់​ព្រោះ​ពួក​គេ​បាន​រួម​ភេទ​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​។ ពួក​គេ​មិន​អាច​មាន​កូន​អស់​រយះ​ពេល​មួយ​ទសវត្សរ៍​មក​ហើយ​។ នៅ​​ចុង​ឆ្នាំ​ ២០១៥​ ដោយ​សារ​តែ​ពួក​គេ​មាន​ជីវ​ភាព​ក្រី​ក្រ​ខ្លាំង​ណាស់​ដែល​គាត់​មិន​អាច​បង់​ប្រាក់​ធានារ៉ាប់​រង​សុខ​ភា​ជាតិ​របស់​គាត់​ឫ​ទៅ​រក​ពេទ្យ​ធ្មេញ​ បុរស​នោះ​ក៏​សម្រេច​ចិត្ត​ផ្លាស់​ចេញ​ពី​ផ្ទះ​ហើយ​បាន​រក​ការងារ​ធ្វើ​នៅ​ សិនឈូ​។ គាត់​មិន​បាន​ទាក់​ទង​ប្រពន្ធ​របស់​គាត់​ក្នុង​អំឡុង​ពេល​គាត់​នៅ​ទី​នោះ​ទេ​ប៉ុន្តែ​នាង​អាច​រក​គាត់​នៅ​កន្លែង​ធ្វើ​់ការ​របស់​គាត់​បាន​។​

ខណះ​ដែល​ពួក​គេ​ត្រូវ​បាន​រស់​នៅ​បែក​គ្នា​អស់​រយះ​ពេល​ពី​ឆ្នាំ​ហើយ​មិន​ពេញ​ចិត្ត​ចំពោះ​ជីវិត​រួម​រស់​ជា​មួយ​គ្នា​ជា​មូល​ដ្ឋាន​តុលាការ​បាន​ផ្ដល់​ការ​លែង​លះ​គ្នា​។​ អនាម័យ​ខ្លួន​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ វា​កាពារ​យើង​មិន​​អោយ​ធ្លាក់​ខ្លួន​ឈឺ​ហើយ​ក៏​ធ្វើ​អោយ​ជីវិត​អ្នក​ដ៏​ទៃ​នៅ​ជុំ​វិញ​អ្នក​កាន់​តែ​ងាយ​ស្រួល​ដែរ​។

ប្រភព ៖ World Of Buzz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial