Sanchez នឹង​​ចាក​ចេញ​ពី​ Arsenal ដើម្បី​ទៅ​​លើក​​ពាន​​​ជាមួយ​​ Man City

ការ​រំពឹង​ទុក​ក្នុង​ការ​ឈ្នះ​ពាន​​​នៅ​ Manchester City នឹង​ក្លាយ​ជា​​កម្លាំង​ជម្រុញ​ដ៏​ធំ​មួយ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez ចាក​ចេញ​ពី​ក្រុម​កាំភ្លើង​ធំ​ Arsenal ។ នេះ​បើ​យោងតាម​សម្ដី​របស់​​លោក​ Craig Bellamy ។

Man City បាន​ខក​ខាន​ការ​ចុះ​ហត្ថលេខា​ទិញ​ Sanchez កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​ ខណៈ​ដែល​ពួក​គេ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​នៅ​តែ​មិន​បោះ​បង់​​​ចោល​នូវ​គំនិត​ចង់​បាន​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ឈីលី​រូប​នេះ​​ឡើយ​អំឡុង​ពេល​​ការ​ដោះដូរ​កីឡាករ​នា​ខែ​មករា​នេះ​។

គ្រូ​បង្វឹក​របស់​ Man City គឺ​​លោក​ Pep Guardiola មាន​ការ​សរសើរ​យ៉ាង​ខ្លាំង​ដល់​​ខ្សែ​ប្រយុទ្ធ​វ័យ​ ២៩ ឆ្នាំ​រូប​នេះ​​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​គាត់​នឹង​បញ្ចប់​ការ​ផ្ទេរ​ Sanchez ជាមួយ​តម្លៃ​ខ្លួន​ផ្ទេរ​ ២៥ លាន​ផោន​ជៀស​ជាង​ការ​រង់ចាំ​​ដល់​រដូវក្ដៅ​ដែល​ជា​ពេល​កុងត្រា​របស់​ Sanchez ​អស់​សុពលភាព​។

“ខ្ញុំ​ប្រាកដ​ចិត្ត​ថា​ Man City នឹង​ព្យាយាម​ដើម្បី​ទិញ​ Sanchez ឲ្យ​បាន​ខែ​នេះ​​។ ពួក​គេ​​​អាច​នឹង​បន្ត​ការ​ព្យាយាម​ ព្រោះ​ពួក​គេ​បាន​ព្យាយាម​​ច្រើន​ដង​រួច​មក​ហើយ​។” Bellamy អតីត​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​វេល​បាន​​ប្រាប់​ Sky Sports ។ “នៅ​ Man City អ្នក​អាច​ទៅ​ទីនោះ​​ និង​ទៅ​ដើម្បី​ពាន​រង្វាន់​ចំនួន​ ៤ ដូច្នេះ​ខ្ញុំ​ជឿ​ថា​វា​នឹង​ក្លាយ​ជា​ការ​ជម្រុញ​ដ៏​ធំ​មួយ​សម្រាប់​ Sanchez ។”

Man City ពេល​នេះ​​កំពុង​ឈរ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ Premier League ដែល​បាន​​ពី​ ២២ ប្រកួត​នៅ​ក្នុង​លីក​រដូវកាល​នេះ​​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​​​(ឈ្នះ​ ២០ និង​ស្មើ​ ២)​ និង​​បាន​ឈាន​ដល់​​វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Champions League ផង​ដែរ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Metro Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial