Conte សារភាព​ថា​​ក្រុម​​តោ​ខៀវ​ Chelsea ​ចាប់​អារម្មណ៍​​​​ចង់​បាន​ Van Dijk

លោក​ Antonio Conte ​​សារភាព​​ថា​ក្រុម​តោ​ខៀវ​ Chelsea បាន​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​​ការពារ​ Virgil van Dijk តាំង​ពី​មុន​ពេល​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​​​ត្រូវ​បាន​ក្រុម​ហង្ស​ក្រហម​ Liverpool ទិញ​បាន​​។

Van Dijk បាន​បញ្ចប់​ការ​ផ្ទេរ​​ចេញ​ជាមួយ​តម្លៃ​ខ្លួន​ ៧៥ លាន​ផោន​ពី​ក្រុម​ Southampton ​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​ និង​បាន​ចូល​លេង​ប្រកួត​ដំបូង​​​របស់​ខ្លួន​ អំឡុង​ពេល​​ Liverpool ប្រកួត​ឈ្នះ​ Everton ២-១ ក្នុង​ជំនួប​ពាន​រង្វាន់​ FA Cup កាល​ពី​ថ្ងៃ​សុក្រ​​សប្ដាហ៍​មុន​។

ចំណែក​ឯ​ Chelsea ឯណោះ​បាន​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​​បម្រើ​ Ross Barkley ពី​ Everton បន្ទាប់​ពី​បាត់​បង់​ឱកាស​ក្នុង​ការ​ទិញ​ Van Dijk ដែល​ជា​កីឡាករ​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​ដែល​លោក​ Conte ដាក់​គោល​ដៅ​ចង់​ទិញ​។

“នេះ​គឺ​ជា​បាល់ទាត់​។ នេះ​គឺ​​ជា​ជីវិត​។” Conte បាន​​និយាយ​។ “ហើយ​ជា​ការ​ពិត​ណាស់​ Van Dijk គឺ​ជា​គោលដៅ​របស់​យើង​ ប៉ុន្តែ​ដូច​ដែល​អ្នក​ដឹង​​​ស្រាប់​​ថា​វា​​គឺ​ជា​​បាល់ទាត់​​។ យើង​​អាច​មាន​គោលដៅ​ច្រើន​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​អាច​​ឈាន​ដល់​គោលដៅ​ទាំង​នោះ​។”

“ទីផ្សារ​ដោះដូរ​គឺ​មិន​មែន​​ធម្មតា​​ឡើយ​​សម្រាប់​ក្លិប​​មួយ​ចំនួន​។” គ្រូ​បង្វឹក​​ជនជាតិ​អ៊ីតាលី​រូប​នេះ​បាន​បន្ថែម​។ “Liverpool បាន​ទិញ​ Van Dijk ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ពួកគេ​ ហើយ​ខ្ញុំ​គិត​ថា​ Van Dijk គឺ​ជា​កំពូល​ខ្សែការពារ​មួយ​រូប​។ ហើយ​ Liverpool បាន​ចំណាយ​ ៨៥ លាន​អឺរ៉ូ​ដើម្បី​ទិញ​កីឡាករ​រូប​នេះ​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial