ប្រទេស​ម៉ាឡេស៊ី​អាច​នឹង​ត្រូវ​បង់​ប្រាក់​​ដល់​ក្រុមហ៊ុន​រុក​រក​ ៧០ លាន​ដុល្លារប្រសិន​បើ​ពួក​គេ​រកឃើញ​យន្តហោះ​ MH370 ដែល​បាត់​

កូឡាឡាំពួរ​ ៖ ប្រទេស​ម៉ាឡេស៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​បង់​ប្រាក់​ទៅ​ក្រុម​ហ៊ុន​រុករក​ប្រេង​នៅ​អាមេរិក​រហូត​ដល់​ ៧០លានដុល្លារ​​ប្រសិន​បើ​ពួក​គេ​បាន​រក​ឃើញ​យន្តហោះ​ម៉ាឡេស៊ី​ MH370 ដែល​បាត់​នៅ​តំបន់​រុករក​ថ្មី​នៅ​មហាសមុទ្រ​ឥណ្ឌា​ខាង​ត្បូង​។ ការ​បាត់​យន្តហោះ​ដែល​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​កូឡាឡាំពួរ​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​នៅ​ខែមីនា​ឆ្នាំ​ ២០១៤​ ជា​មួយ​មនុស្ស​ ២៣៩​ នាក់​កំពុង​ស្ថិត​ក្នុង​ចំណោម​អាថ៍​កំបាំង​អាកាសចរណ៏​ធំ​ៗ​នៅ​លើ​ពិភព​លោក​។

ប្រទេស​អូស្ត្រាលី​ ចិន​ និង​ ម៉ាឡេស៊ី​ បាន​បញ្ចប់​ការ​រុក​រក​ដែល​មិន​មាន​តំរុយ​អ្វី​ដែល​វា​បាន​ចំណាយ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ២០០ លាន​ដុល្លារ​ក្នុង​ការ​ស្វែង​រក​តំបន់​មួយ​ដែល​មាន​ទំហំ​ ១២០,០០០ គីឡូ​ម៉ែត្រ​​ការ៉េ​កាល​ពី​ខែ​មករា​ឆ្នាំ​មុន​បើ​ទោះ​បី​ជា​ពួក​អ្នក​ស៊ើប​អង្កេត​បាន​ជុំរុញ​អោយ​ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ពង្រីក​ដល់​ផ្ទៃ​ដី​ ២៥,០០០​ គីឡូ​ម៉ែត្រ​ការ៉េ​បន្ថែម​ទៀត​ក្ដី​នៅ​ភាគ​ខាង​ជើង​ក៏​ដោយ​។ រដ្ឋ​មន្រ្តី​ដឹក​ជញ្ជូន​ម៉ាឡេស៊ី​លោក​ Liow Tiong Lai បាន​និយាយ​ថា​ក្រុមហ៊ុន​ឯក​ជន​ Ocean Infinity ដែល​មាន​មូល​ដ្ឋាន​នៅ​ Houston នឹង​ស្វែង​រក​យន្តហោះ​ MH370​ ដែល​បាន​បាត់​នៅក្នុង​តំបន់​អាទិភាព​ទំហំ​ ២៥,០០០​ គីឡូម៉ែត្រ​ការ៉េ​ដោយ​មាន​គោលការណ៏​ថា​ “គ្មាន​ប្រសិទ្ធ​ភាព​ គ្មាន​តំលៃ​” ដែល​មាន​ន័យ​ថា​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រសិប​បើ​ពួក​គេ​រក​ឃើញ​យន្តហោះ​។

លោក​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៍​មាន​មួយ​ថា​ការ​ស្វែង​រក​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​បញ្ចប់​ក្នុង​រយះ​ពេល​ ៩០​ ថ្ងៃ​។ លោក​ Oliver Plunkett នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Ocean Infinity ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​បាន​និយាយ​ថា​ប្រតិបត្តិ​ការ​ស្វែង​រក​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ មករា​។ លោក​ Liow និយាយ​ថា​លោក​បន្ត​អាទិភាព​របស់​ Ocean Infinity គឺ​ដើម្បី​ចង់​កំណត់​កន្លែង​ដែល​យន្ត​ហោះ​បាន​ធ្លាក់​ឫប្រអប់​ខ្មៅ​ ម៉ាស៊ីន​កំណត់​ត្រា​លើ​យន្តហោះ​ និង​ កាប៊ីន​យន្ត​ហោះ​ឫទាំង​ពីរ​ហើយ​បង្ហាញ​ពី​ភ័ស្ដុ​តាង​គួរ​អោយ​ជឿ​ជាក់​ដើម្បី​បញ្ជាក់​ទីតាំង​របស់​ពួក​គេ​។ ក្រុម​អ្នក​ស៊ើប​អង្កេត​ជឿជាក់​ថា​មាន​នរណា​ម្នាក់​ប្រហែល​ជា​បាន​ប្ដូរ​ប្រព័ន្ធ​ហោះ​ហើរ​របស់​យន្តហោះ​ដោយ​ចេតនា​មុន​ពេល​ហោះហើរ​វា​បាន​រាប់​ពាន់​គីឡូ​ម៉ែត្រ​ចេញ​ពី​មហាសមុទ្រ​ឥណ្ឌា​។​ យ៉ាង​ហោច​ណាស់​បំនែក​យន្តហោះ​ចំនួន​៣ដែល​ប្រមូល​បាន​ពី​តំបន់​នានា​នៅ​លើ​កោះ​មហាសមុទ្រ​ឥណ្ឌា​និង​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​របស់​ទ្វីប​អាហ្រ្វិក​ត្រូវ​បាន​បញ្ជាក់​ថា​ជា​យន្តហោះ​ដែល​បាត់​។

ប្រភព ៖ BANGKOK POST

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial