ដឹង​ថា​ Kane សុំ​ពាក់​អាវ​លេខ​ប៉ុន្មាន​អត់​នៅ​ Real Madrid ​?

ខ្សែ​ប្រយុទ្ធ Harry Kane ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​គាត់​ត្រៀម​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្រុម​យក្សស​ Real Madrid នា​រដូវក្ដៅ​ឆ្នាំ​នេះ​ ខណៈ​ដែល​ខ្សែ​បម្រើ​ Luka Modric អាច​នឹង​ស្ពាយ​បង្វេច​ចាក​ចេញ​​ពី​​ក្រុម​ម្ចាស់​ជើង​ឯក​​ពាន​លីក​កំពូល​​របស់​អេស្ប៉ាញ​មួយ​នេះ​។

កាសែត​ Diario Gol បាន​ឲ្យ​ដឹង​ថា​កិច្ច​ចរចារ​​ជាមួយ​តារា​​បាល់ទាត់​ឆ្នើម​​របស់​ក្រុម​ Tottenham រូប​នេះ​គឺ​ជា​ការ​ចរចារ​​លក្ខខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​ ហើយ​ Kane បាន​ស្នើ​​សុំ​ពាក់​អាវ​លេខ​​ ១០ នៅ​​ Real Madrid សម្រាប់​រដូវកាល​ ២០១៨/១៩ ។

ហើយ​លេខ​ ១០ នោះ​ដែរ​បច្ចុប្បន្ន​គឺ​​ជា​កម្មសិទ្ធិ​​របស់​​ Modric ខ្សែ​បម្រើ​ក្រូអាត​ និង​​​​ក៏​ជា​អតីត​​ខ្សែ​បម្រើ​របស់​ Tottenham ខណៈ​ដែល​គាត់​ត្រូវ​បាន​គេ​បង្ហើប​​​ឲ្យ​ដឹង​ថា​​ផង​ដែរ​គាត់​កំពុង​ពិចារណា​ក្នុង​ការ​ចាក​ចេញ​ពី​កីឡដ្ឋាន​ Bernabeu នា​រដូវក្ដៅ​ឆ្នាំ​នេះ​ជាមួយ​នឹង​ជម្រើស​ផ្លាស់​ទៅ​លេង​​នៅ​​អង់គ្លេស​ ឬ​អ៊ីតាលី​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial