លេចលឺពាក្យចចាមអារ៉ាមថា ស្មាតហ្វូតដែលអាចបត់បានរបស់ Samsung អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ

យោងតាមសារពត៌មាន ETNews បានអោយដឹងថា, ក្រុមហ៊ុន Samsung បានបង្កើតកាលវិភាគលម្អិតស្តីពីការផលិតស្មាតហ្វូនដែលអាចបត់បាន។

ការផលិតសាកល្បងនឹងធ្វើឡើងនៅខែមិនា ហើយសម្រាប់ការផលិតទ្រង់ទ្រាយធំនឹងធ្វើឡើងនៅខែកញ្ញា សម្រាប់ការដាក់លក់នៅលើផ្សារក្នុងធ្នូ រឺដើមឆ្នាំ ២០១៩។ ប្រភពជាច្រើនបានប្រាប់សារពត៌មាន ETNews ថាស្មាតហ្វូនដែលអាចបត់បាននេះនឹងមានអេក្រង់ប្រភេទ OLED ទំហំ ៧,៣ អ៊ីងដែលបត់ចូលទៅក្នុង, ហើយអាចធ្វើអោយទូរស័ព្ទនេះក្លាយទៅជា tablet នៅពេលដែលត្រូវការ។

ស្របគ្នានេះដែរក៏លេចលឺនូវពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Samsung បានធ្វើការទៅលើស្មាតហ្វូនបត់នេះជិត ៣ ឆ្នាំមកហើយ។ បន្ថែមពីលើពាក្យចចាមអារ៉ាមនេះ ក៏មានការសន្និដ្ឋានដែរថាក្រុមហ៊ុន Samsung កំពុងធ្វើការទៅលើទូរស័ព្ទដែលអាចបត់បាន ២ ប្រភេទខុសគ្នា។ទោះបីជាយ៉ាងណាក៏ដោយ, ចង់ដឹងថាតើពាក្យចចាមអារ៉ាមទាំងនេះអាចនឹងក្លាយជាការពិតដែរទេ មានតែចាំមើលនៅចុងឆ្នាំនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial