សត្វឆ្កែមួយក្បាលតែងតែទៅលេង ជាមួយនឹងលោកយាយអាយុ ៧០ ដែលត្រូវកូនៗយកទៅបោះបង់ចោលនៅមន្ទីរពេទ្យ

លោកយាយអាយុ ៧០ ឆ្នាំម្នាក់ត្រូវបានកូនទាំង ៣ របស់គាត់ យកទៅបោះបង់ចោលនៅមន្ទីរពេទ្យ។ លោកយាយកំសត់ណាស់គេងនៅលើគ្រែយ៉ាងស្រងេះស្រងោច ព្រោះគ្មានឃើញកូនណាម្នាក់មកសួរសុខទុក្ខគាត់នោះទេ ព្រោះពួកគេរវល់ធ្វើការរកស៊ីចិញ្ចឹមក្រុមគ្រួសាររបស់ពួកគេដែរ, មានតែឆ្កែដែលគាត់ចិញ្ចឹមតែប៉ុណ្ណោះ។

ដំបូងឡើយគ្រូពេទ្យមិនអនុញ្ញាតអោយសត្វឆ្កែមួយក្បាលនោះចូលទៅក្នុងមន្ទីរពេទ្យទេ ប៉ុន្តែក្រោយមកពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែវាចេះដូចមនុស្ស ហើយវាតែងតែមកលេងជាមួយនឹងលោកយាយជារៀងរាល់ថ្ងៃ ប្រៀបដូចជាកូនគាត់អញ្ចឹង។

ពួកគេចាប់អារម្មណ៍ឃើញថាលោកយាយរីករាយ នៅពេលដែលសត្វឆ្កែនៅទីនោះ, ដូច្នេះពួកគេក៏អនុញ្ញាតអោយសត្វឆ្កែនោះនៅក្បែរលោកយាយ។ វាតែងតែនៅក្បែរគ្រែលោកយាយមិនទៅណានោះទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial