ក្មេងស្រីម្នាក់លួចលុយ ១៣៣,៩០០ ដុល្លា ចេញពីធនាគារម្តាយ ដើម្បីការទិញ Sticker ផ្ញើអោយ Live Steaming Host ដ៏សង្ហារ

នៅប្រទេសចិនកំពុងពេញនិយមការផ្សាយផ្ទាល់នៅលើបណ្តាញសង្គម ដូចជាការញុំាអាហារប្លែកៗជាដើម ហើយពួកគេរកលុយបានយ៉ាងច្រើនតាមរយៈអ្នក follow របស់ពួកគេផ្ញើរូប sticker អោយនៅពេលដែលកំពុងផ្សាយផ្ទាល់។ ត្រង់នេះចង់បញ្ជាក់បន្តិចថារូបដែលមានតំលៃថោកជាងគេនោះគឺជារូបផ្កា, តំលៃរបស់វាគឺ ០.១ យ័ន ($០.០២), ហើយរូបដែលថ្លៃក៏មានដែរដូចជារូប paradise island (ជារូបបង្ហាញពីការពេញចិត្តខ្លាំង) មានតំលៃរហូតដល់ទៅ ៣,៣៥០ យ័ន (៥០០$)។ ដូចគ្នានោះដែរ, មានស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Liu មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលរកឃើញថាកូនស្រីរបស់នាង មានឈ្មោះថា Xiao Ya អាយុ ១៦ ឆ្នាំ, មិនត្រឹមតែយកលុយបង់ថ្លៃសាលារៀនទៅទិញរូប sticker ដើម្បីទុកផ្ញើអោយទៅតារាផ្សាយផ្ទាល់ប៉ុណ្ណោះទេ, តែនាងថែមទាំងលួចប្រើគណនីធនាគាររបស់ម្តាយ ដើម្បីបង់អោយ Biejing Meelive Network Technology, ជាក្រុមហ៊ុនដែលដំណើរការកម្មវិធី livestreaming នេះ។

អ្នកស្រី Liu បានប្តឹងក្រុមហ៊ុននេះទារសងប្រាក់ចំនួន ៦៥៧,០០០ យ័ន ($១៣៣,៩០០), ហើយនាងថែមទាំងបានសង្កត់ធ្ងន់ថាក្រុមហ៊ុនគួរតែរកមធ្យោបាយ បញ្ឈប់អ្នកប្រើប្រាស់ក្រោមអាយុពីការប្រើប្រាស់កម្មវិធីនេះ។ ប៉ុន្តែតុលាសម្រេចជំទាស់ពាក្យបន្តឹងទៅលើ Beijing Meelive នេះ, បើទោះបីជា Xiao Ya បានលួចពត៌មានធនាគារពីម្តាយរបស់នាងក៏ដោយ, ករណីនេះគឺរវាង Xiao Ya និងម្តាយរបស់នាងនោះទេ, មិនមែនការលួចរវាងអ្នកស្រី Liu និងក្រុមហ៊ុនឡើយ។

លើសពីនេះទៀត, ដោយសារតែ Xiao Ya រស់នៅប្រទេសកាណាដា, ដូច្នេះ Beijing Meelive មិនអាចតាមដានប្រតិបត្តិការបានយ៉ាងងាយស្រួល ដើម្បីកំណត់ថាតើការទូទាត់ត្រូវបានអនុញ្ញាតដោយអ្នកស្រី Liu រឺអត់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ, អ្នកស្រី Liu បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅកាន់ Beijing No 3 Intermediate People’s Court ដោយសង្ឃឹមថាអ្នកស្រីនឹងអាចយកប្រាក់របស់អ្នកស្រីត្រលប់មកវិញ ទោះមិនបានទាំងអស់ហោចណាស់ក៏បានមួយចំនួនវីញដែរ៕

វីដេអូនៃការញុំារបស់តារាផ្សាយផ្ទាល់៖

YT: Dracö

A post shared by Mukbang & Asmr (@mukbanq) on

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial