ម៉ាឡេស៊ី​ប្រើ​ប្រាស់​ការ​ច្រៀង​ចម្រៀង​ជាតិ​ដើម្បី​កំណត់​សម្គាល់​ក្នុង​ការ​ត្រួត​ពិនិត្យ​រកជន​អន្តោ​ប្រវេសន៏​ខុស​ច្បាប់​

ភ្លេង​ជាតិ​របស់​ប្រទេស​នេះ​គឺ​ជា​មោទន​ភាព​និង​ក្ដី​អំណរ​របស់​យើង​ដែល​ប្រជាជន​ម៉ាឡេស៊ី​គួរ​គោរព​ខ្លួន​ឯង​។ ចាប់​តាំង​ពី​យើង​បាន​ច្រៀង​បទ​ចម្រៀង​ដែល​ធ្លាប់​មាន​តាំង​ពី​កុមារ​មក​ម្ល៉េះ​វា​គួរ​តែ​មាន​នៅ​ក្នុង​ការ​ចង់​ចាំ​របស់​យើង​រួច​ទៅ​ហើយ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រសិន​បើ​អ្នក​មិន​ដឹង​ច្បាស់​ពី​ “Negaraku” នោះ​ច្បាស់​ណាស់​ថា​អ្នក​មិន​មែន​ជា​ជន​ជាតិ​ម៉ាឡេស៊ី​នោះ​ទេ​។ នេះ​គឺ​ជា​អ្វី​ដែល​មន្រ្តី​អន្តោ​ប្រវេសន៏​បាន​ធ្វើ​នៅ​ពេល​ដែល​ពួក​គេ​បាន​ព្យាយាម​បណ្ដេញ​ជន​អន្តោ​ប្រវេសន៏​ខុស​ច្បាប់​។

កាលពី​ថ្ងៃ​ទី​ ៨ ខែ​ មករា​នេះ​មន្រ្តី​បាន​ធ្វើ​ការ​ចុះ​ត្រួត​ពិនិត្យ​ជាង​​ ៤០​ កន្លែង​ដែល​​រួម​មា​ន​ភោជនីយ​ដ្ឋាន​និង​ហាង​។ ពួក​គេ​បា​ន​ឃាត់​ខ្លួន​បុរស​ពីរ​នាក់​ដែល​មិន​អាច​ផ្ដល់​នូវ​អត្ត​សញ្ញាណប័ណ្ណ​ត្រឹម​ត្រូវ​ អាជ្ញាធរ​បាន​សុំ​អោយ​ពួក​គេ​ច្រៀង​បទ​ Negaraku ដែល​ជា​ចម្រៀង​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​ហើយ​ពួក​គេ​បាន​ធ្វើ​ដូច្នេះ​ បន្ទាប់​ពី​ពីនិត្យ​មើល​ថា​លេខ​ IC ដែល​ពួក​គេ​បាន​ផ្ដល់​គឺ​ត្រឹម​ត្រូវ​ហើយ​ទើប​មន្រ្តី​អនុញ្ញាត​អោយ​គេ​ទៅ​។ ចំនែក​អ្នក​ដ៏​ទៃ​ទៀត​នឹង​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​បាន​នៅ​ពេល​ពួក​គេ​មិន​អាច​ក្នុង​ការ​ច្រៀង​ចម្រៀង​ជាតិ​បាន​។

លោក​ Omran Omar នាយក​ដ្ឋាន​អន្តោ​ប្រវេសន៏​ម៉ាឡេស៊ី​បាន​និយាយ​ថា​ពួក​គេ​ជឿ​ជាក់​ថា​ជន​ទាំង​អស់​នោះ​គឺ​មក​ពី​ប្រទេស​ជិត​ខាង​ដែល​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​មាន​មនុស្ស​ជាង​ ១២៣​ នាក់​ត្រូ​វ​បាន​គេ​ពិនិត្យ​ឃើញ​ថាមាន​​ ៦៩ នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ ដែល​ក្នុង​នោះ​ចាប់​ខ្លួន​បុរស​ ៥៣​ នាក់​និង​ស្រ្តី​ ១៦ នាក់​សម្រាប់​បទ​ល្បើស​ដ៏ទៃ​ទៀត​។ ពួក​គេ​ត្រូវ​​បាន​គេជឿ​ថា​មក​ពី​ប្រទេស​បង់ក្លាដេស​ ឥណ្ឌូនេស៊ី​ និង​ ហ្វីលីភីន​ ដែល​រក​ឃើញ​ថា​ ៥៥ នាក់​ក្នុង​ចំណោម​ពួក​គេ​មិន​មាន​ឯកសារ​ធ្វើ​ដំណើរ​ហើយ​នៅ​សល់​លើស​ពី​នេះ​ទៀត​។ ជន​អន្តោ​ប្រ​វេសន៏​ខុស​ច្បាប់​ទាំង​នេះ​​ជា​កម្មករ​ប៉ុន្តែ​ភាគ​ច្រើន​ក៏​ជា​ម្ចាស់​អាជីវកម្ម​ដែរ បន្ទាប់​ពី​នេះ​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​ត្រូវ​បាន​នាំ​ទៅ​កាន់​ការិយាល័យ​ផ្នែក​អន្តោ​ប្រវេសន៏​ដើម្បី​ដំណើរ​ការ​ជា​បន្ត​។

ប្រភព ៖​ World Of Buzz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial