នារី​ឥណ្ឌូនេស៊ី​ម្នាក់​រៀប​ការ​ជាមួយ​បុរស​កូរ៉េ​ដែល​ជា​ក្ដី​សុបិន្ត​របស់​នាង​បន្ទាប់​ពី​មនុស្ស​ជា​ច្រើន​ប្រាប់​នាង​ថា​វា​មិន​អាច​ទៅ​រួច​​នោះ​ទេ​

នារី​ម្នាក់​ឈ្មោះ​ថា​ Vera Nanda Putri ត្រូវ​បាន​គេ​ឌឺ​ដង​និង​សើច​ចំអក​ដោយ​សារ​តែ​នាង​មាន​ទំនាក់​ទំនង​ជា​មួយ​បុរស​កូរ៉េ​ខាង​ត្បូង​ប៉ុន្តែ​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​គឹ​ខ្លាំង​ជាង​ការ​ស្អប់​និង​សើច​ចំអក​របស់​មនុស្ស​គ្រប់​គ្នា​ហើយ​ឥឡូវ​នេះ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​រៀប​ការ​ជា​មួយ​គ្នា​យ៉ាង​រីក​រាយ​។ ជីវិត​គឺ​ពោរពេញ​ទៅ​ដោយ​ការ​ភ្ញាក់​ផ្អើល​ហើយ​នេះ​គឺ​ជា​រឿង​រ៉ាវ​ពិត​ប្រាកដ​សម្រាប់​កញ្ញា​ Vera Nanda Putri ដែល​បាន​រក​ឃើញ​សេចក្ដី​ស្រឡាញ់​នៃ​ជីវិត​​របស់​នាង​នៅ​ក្នុង​ពេល​វេលា​និង​ទី​កន្លែង​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​។ រឿង​រ៉ាវ​របស់​នាង​បង្ហាញ​ថា​ស្នេហា​គឺ​អាច​កើត​មាន​គ្រប់​ពេល​ហើយ​ថា​ស្នេហា​ពិត​ប្រាកដ​នឹង​មាន​ជា​និច្ច​។

រឿង​រ៉ាវ​ស្នេហា​របស់​ Vera បាន​ចាប់​ផ្ដើម​នៅ​ពេល​នាង​ចាប់​អារម្មណ៏​នឹង​វប្ប​ធម៍​កូរ៉េ​បន្ទាប់​ពី​មើល​កម្មវិធី​កំសាន្ត​ Running Man។ ការ​ចាប់​អារម្មណ៏​របស់​នាង​នៅ​ទី​បំផុត​នាំ​អោយ​នាង​មាន​បំណង​ចង់​រៀន​ភាសា​កូរ៉េ​។ នៅ​ឆ្នាំ​ ២០១៥​ នាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហើយ​បាន​រៀន​ភាសា​នៅ​សកល​វិទ្យា​ល័យ​ជាតិ​សេអ៊ូល​ហើយ​នៅ​ឆ្នាំ​បន្ទាប់​នាង​ជួប​អ្នក​រចនា​ក្រាហ្វិក​ឈ្មោះ​ ជុន​ (Jun) ​​។

ដូច​ជា​ទំនាក់​ទំនង​ភាគ​ច្រើន​ដែល​អារម្មណ៏​បាន​វិវឌ្ឍ​ទៅ​តាម​ពេល​វេលា​ដូច​ជា​រឿង​របស់​ Vera និង​ Jun ជា​ដើម​។ អារម្មណ៏​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ក្លាយ​ជា​អារម្មណ៏​ស្និទ្ធ​ស្នាល​ហើយ​ពួក​គេ​បាន​ដឹង​ពី​អារម្មណ៏​មួយ​នោះ​ទាំង​ពី​រ​នាក់​ក៏​បាន​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​។ ប៉ុន្តែ​ទោះ​បី​ជា​នាង​មាន​អារម្មណ៏​ច្បាស់​លាស់​សម្រាប់​ Jun យ៉ាង​ណា​ក្ដី​ក៏​នាង​មាន​ភាព​មិន​ប្រាកដ​ចំពោះ​ស្នេហា​នេះ​ដែរ​។ Vera មិន​អាច​ដឹង​ច្បាស់​ពី​គំនិត​ដែល​ថា​ Jun អាច​ក្លាយ​ជា​ប្ដី​របស់​នាង​ដែល​មាន​សក្ដានុពល​នាពេល​អនាគត​។ នាង​បាន​គិត​អំពីឧបសគ្គ​ដែល​ពួក​គេ​ជួប​ប្រទះ​ ដោយ​សារ​តែ​អ្នក​ទាំង​ពី​រ​មាន​វប្ប​ធម៍​ខុស​គ្នា​ទាំង​ស្រុង​ហើយ​សំខាន់​បំផុត​នោះ​ប្រវត្តិ​សាសនា​របស់​ពួក​គេ​ខុស​គ្នា​យ៉ាង​ខ្លាំង​សម្បើម​។

ដោយ​សារ​តែ​ភាព​ខុស​គ្នា​ទាំង​នេះ​ Vera និង​ Jun ប្រឈម​មុខ​និង​ការ​ចំអក​ពេល​ចែករំលែក​ទំនាក់​ទំនង​របស់​ពួក​គេ​នៅ​លើ​បណ្ដាញ​សង្គម​និង​សាធារណ​ជន​។ ទោះ​ជា​មាន​បញ្ហា​ទាំង​អស់​នេះ​ក៏​ដោយ​ក៏​ពួក​គេ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ចំពោះ​ទំនាក់​ទំនង​របស់​ពួក​គេ​ហើយ​បាន​សម្រេច​ចិត្ត​បន្ត​ឆ្ពោះ​ទៅ​រក​ជំហាន​បន្ទាប់​ក្នុង​ទំនាក់​ទំនង​របស់​ពួក​គេ​។ ថ្ងៃ​មួយ​ Jun បាន​ទូរស័ព្ទ​ទៅ​ឪពុក​របស់​ Vera ហើយ​បាន​សុំ​អោយ​កូន​ស្រី​របស់​គាត់​រៀប​ការ​។ ឪពុក​របស់​នាង​បាន​យល់​ព្រម​ហើយ​ Vera និង​ Jun ក៏​សប្បាយ​ចិត្ត​។​ បន្ទាប់​មក​ពួក​គេ​ទាំង​ពី​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ធានី​ហ្សាកាតា​ដើម្បី​ជួប​ឪពុក​ម្ដាយ​របស់​នាង​ដែល​ជា​កន្លែង​ដែល​ Jun បាន​ធ្វើ​សំណើ​សុំ​រៀប​ការ​ជា​ផ្លូវ​ការ​។

ថ្វី​បើ​គូស្វាមី​ភរិយា​ដែល​ប្រឈម​មុខ​នឹង​ការ​លំបាក​ទាំង​នេះ​​ក៏​ពួក​គេ​អាច​ទទួល​បាន​នូវ​ការ​បញ្ចប់​ដ៏​សប្បាយ​រីក​រាយ​ដែល​មនុស្ស​ជា​ច្រើន​សុបិន្ត​។ វាជា​ក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​ពួក​គេ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ធ្វើ​អោយ​រឿង​នេះ​អាច​ទៅ​រួច​។

ប្រភព ៖ World Of Buzz , KOREABOO

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial