ប្តីប្រពន្ធវ័យចាស់មួយគូ យកលូទឹកស្អុយធ្វើជាផ្ទះ ដោយរស់នៅក្នុងនោះ អស់រយៈពេល ២២​ឆ្នាំ

កូឡុំប៊ី៖ លោកតា Miguel Restrepo និងប្រពន្ធរបស់គាត់ បានរស់នៅក្នុងលូទឹកស្អុយដែលគេបោះបង់ចោលអស់រយៈពេល ២២ ឆ្នាំមកហើយ។ នៅក្នុងលូទឹកនោះលោកតា និងប្រពន្ធរបស់លោកតាដែលមានឈ្មោះថា Maria Garcia បានរៀបចំទីនោះអោយទៅជាផ្ទះមួយពេញលេញ ដោយមានចង្ក្រាន, កង្ហារ និងគ្រែគេង។ ពួកគាត់ថែមទាំងមានដាក់ទូរទស្សន៍នៅក្នុងនោះផងដែរ។ លូទឹកដែលលោកតាចាត់ទុកថាជាផ្ទះរបស់ពួកគាត់មានទទឹង ៣ ម៉ែត្រ និងជំរៅ ២ម៉ែត្រ ហើយមានកំពស់តែ ១.៤ ម៉ែត្រតែប៉ុណ្ណោះ, ប៉ុន្តែពួកគាត់រស់នៅទីនេះយ៉ាងមានក្តីសុខជាង ២ ទសវត្សមកហើយ។ ថ្វីត្បិតតែរដ្ឋាភិបាលក្នុងតំបន់បានបង្ខំអោយពួកគាត់ទាំងពីរចាក់ចេញពីទីជំរកនេះក៏ដោយ, ប៉ុន្តែពួកគាត់នៅតែសម្រេចចិត្តថាមិនទៅណា។ យោងតាមរបាយការណ៍បានប្រាប់អោយដឹងថា, លោកតា Restrepo ជាមនុស្សធ្លាប់ញៀនថ្នាំ ហើយគាត់បាត់បង់អ្វីៗដោយសារតែគ្រឿងញៀន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial