មនុស្សពីរនាក់បានស្លាប់ភ្លាមៗ ដោយសារតែដើមដូងរលំលើ

ហ្វីលីពិន៖ អ្នកគ្រូបង្រៀនអាយុ ២៧ ម្នាក់ និងពូរបស់នាងដែលមានអាយុ ៤៧ ឆ្នាំបានស្លាប់ភ្លាមៗដោយសារតែដើមដូងរល៉ើងឬស ហើយដួលរលំលើ។ ហេតុការណ៍នេះកើតឡើងនៅ Barangay Poblacion III, ទីក្រុង Mabini, ខេត្ត Bohol ប្រទេសហ្វីលីពិន។

តាមសំដីប៉ូលីសនៅទីនោះបាននិយាយថាពីរនាក់ពូក្មួយនេះ កំពុងតែជិះម៉ូតូនៅលើផ្លូវ ស្រាប់តែដើមដូងដែលមានប្រវែង ១៥ ម៉ែត្ររលំលើពួកគេតែម្តង។ ជនរងគ្រោះទាំងពីរស្លាប់ដោយសារតែរបួសក្បាលធ្ងន់ធ្ងរ។ យោងតាមសំដីអ្នកភូមិបាននិយាយាថា ដើមដូងនេះរលំមិនមែនដោយសារតែមានខ្យល់ខ្លាំងនោះទេ ប៉ុន្តែមកពីឬសរបស់វាពុក ដែលជាហេតុបណ្តាលអោយរល៉ើងឬសបែបនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial