ផលិតកម្ម​រស្មីហង្សមាស៖ កូន​ប្រុស​ទាំង ៣ របស់​តារា​ចម្រៀង ព្រាប សុវត្ថិ មិន​មែន​ចូល​តាម​ខ្សែ​ទេ!!!

នៅ​ពេល​នេះ កូន​ប្រុស​ទាំង ៣ របស់​តារា​ចម្រៀង​ជើង​ចាស់ គឺ​លោក ព្រាប សុវត្ថិ បាន​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា ជាមួយ​នឹង​ផលិតកម្ម​រស្មីហង្សមាស ជា​ផ្លូវការ​ហើយ។

ទាក់​ទង​នឹង​ការ​នាំ​យក​កូន​ប្រុស​ទាំង​បី របស់​លោក ព្រាប សុវត្ថិ នេះ​ដែរ ក៏​មាន​មហាជន​មួយ​ចំនួន​ធ្វើ​ការ​រិះ​គន់​ថា ផលិតកម្ម​រស្មីហង្សមាស ជ្រើសរើស​អ្នក​ចម្រៀង​តាម​ខ្សែ មិន​ជ្រើស​រើស​តាម​រយៈការ​ប្រឡង​ដោយ​សមត្ថភាព​ឡើយ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ម្សិល​មិញ​នេះ អ្នក​តំណាង​ម្នាក់ និង​ជា​អគ្គនាយក​រង​ផលិតកម្ម​រស្មីហង្សមាស បាន​ធ្វើ​ការ​បក​ស្រាយ​ថា៖ វា​មិន​មែន​រើស​តាម​ខ្សែ​នោះ​ទេ តែ​ពួក​គេ​ទាំង​៣ មាន​សមត្ថភាព និង​មាន​ប្រជា​ប្រិយភាព​ស្រាប់។ ហើយ​ការ​រើស​អ្នក​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស ក៏​មិន​មែន​ផ្អែក​លើ​ការ​ប្រឡង​តែ​មួយ​មុខ​នោះ​ដែរ គឺ​គេ​មាន​ក្រុម​ការងារ​មួយ ដើម្បី​រក​មើល​អ្នក​មាន​សមត្ថភាព​នៅ​កម្ពុជា​យើង។

ប្រភព៖ ហ្វេសប៊ុក
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial