ជូត ម្សាញ់ និង​រកា មិន​ចេះ​អស់​លុយ​ពី​ក្នុង​កាបូប​ឡើយ!!!

ប្រសិន​បើអ្នក​ទាំង​អស់​គ្នា កើត​ក្នុង​ឆ្នាំ​ណា​មួយ ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ ពិត​ជា​ពិសេស​ណាស់ ព្រោះ​នឹង​មាន​លាភ​រត់​មក​ក្បែរ​ខ្លួន ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ អ្នក​អាច​នឹង​ទទួល​បាន​នូវ​លាភ​ដូច​ជា៖

សម្រាប់​ឆ្នាំ​ជូត៖ អ្នក​ជា​មនុស្ស​ដែល​ពូកែ​​ក្នុង​ការ​ប្រកប​មុខ​របរ​រក​ស៊ី​ជំនួញ​ជួញ​ដូរ។ ដូច្នេះ​លុយ​ដែល​មាន​នៅ​ក្នុង​កាបូប​របស់​អ្នក​នឹង​មិន​ចេះ​រីង​ស្ងួត​ឡើយ ហើយ​ក៏​កាន់​តែ​មាន​លុយ​ចូល​ខ្លាំង​ជាង​មុន​ផង​ដែរ។

សម្រាប់​ឆ្នាំ​ម្សាញ់៖ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ផ្កាយ​សំណាង​មួយ រះ​លើ​ខ្លួន​របស់​អ្នក ហើយ​ក៏​ជា​ពេល​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក មាន​លុយ​ចូល​ជា​ហូរ​ហែ​មិន​ដាច់​ឡើយ។ ពេល​ខ្លះ មិន​ចាំ​បាច់​ប្រឹង​ប្រែ​ប្រកប​របរ​រក​ស៊ី​ខ្លាំង​ក៏​ដោយ ក៏​នៅ​តែ​មាន​លុយ​ចាយ​ដែរ។

សម្រាប់​ឆ្នាំ​រកា៖ អ្នក​នឹង​អាច​មាន​ឱកាស​មួយ ក្នុង​ការ​ទទួល​បាន​ទ្រព្យ​ត្រជាក់​ពី​ទេវតា។ ក្នុង​ពេល​នេះ​ដែរ អ្នក​ក៏​អាច​មាន​ឱកាស​ក្នុង​ការ​សាង​ខ្លួ​ន ឲ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ជាង​អ្នក​ដទៃ​ទៀត​ផង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial