ក្មេង​អាយុ ១៦ ឆ្នាំ​ម្នាក់ ត្រូវ​ប៉ូលីសចាប់​ខ្លួន បន្ទាប់​ពី​សម្លាប់​បុរស​ចំណាស់​វ័យ ៧៤ ឆ្នាំ

Myeisha Brown អាយុ 16 ឆ្នាំ ត្រូវ​បាន​គេ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ពុធ ទាក់ទង​នឹង​ការ​បាញ់​សម្លាប់​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ថា Ruxin Wang អាយុ 74 ឆ្នាំ ខណៈ​ពេល​ដែល​គាត់​កំពុង​ប្រមូល​សំរាម​នៅ​ខាង​ក្រៅផ្ទះ​របស់​គាត់ នៅ Nashville កាល​ពី​ព្រឹក​ថ្ងៃទី 9 ខែ​វិច្ឆិកា។

ប៉ូលិស​បាន​និយាយ​ថា Brown ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត ដោយ​ចេតនា ចំពោះ​ការ​ស្លាប់​របស់​លោក Wang ដែល​ជា​មន្រ្តី​ក្រសួង​អប់រំ​ចូលនិវត្តន៍ របស់​ប្រទេស​ចិន។

យ៉ាង​ណា ថ្មីៗនេះ Brown ត្រូវ​បាន​គេ​ឃុំឃាំង​​បណ្ដោះ​អាសន្ន ជា​លក្ខណៈ​អនីតិជន ព្រោះ​គេ​មិន​ទាន់​គ្រប់​អាយុ និង​ត្រូវ​ការ​ស៊ើប​អង្កេត​កាន់​ច្បាស់​ជាង​នេះ​ទៀត។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial