ក្រុម​ជម្រើស​ជាតិ​ថៃ​ទទួល​បាន​ជ័យ​លាភី​​រង្វាន់​កំពូល​នៅ​ឯការ​ប្រកួត​ចម្លាក់​ព្រិល​​ទឹក​កក​នៅ​ប្រទេស​ចិន​

រូប​ចម្លាក់​របស់ក្រុម​​ជម្រើស​ជាតិ​ថៃ​ដែល​បាន​យក​គំនិត​ពី​រូប​សត្វ​នៅ​ក្នុង​ព្រៃ​ភ្នំ​ទេវកថា​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​និង​ពាន​រង្វាន់​បច្ចេក​ទេស​ល្អ​បំផុត​នៅ​ឯ​ការ​ប្រកួត​ប្រជែង​ចម្លាក់​ថ្មព្រិល​អន្តរ​ជាតិ​។ នៅ​ក្នុង​ទី​ក្រុង​ហាប៊ីន​ខេត្ត​ហីឡុងជាំង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​។

នេះ​គឺ​ជា​ជ័យ​ជម្នះ​លើក​ទីពីរ​ជាប់​គ្នា​សម្រាប់​មហាវិទ្យា​ល័យ​ Ubon Ratchathani និង​ជា​ជ័យ​លាភី​លើក​ទី​ ៩​ នៅ​ក្នុង​ព្រឹត្តិ​ការណ៏​ដែល​បាន​ធ្វើ​ឡើង​មាន​រយះ​ពេល​ ៤ ថ្ងៃ​ដែល​មាន​ការ​ចូល​រួម​ចំនួន​ ៥៥ ក្រុម​មក​ពី​ ១២ ប្រទេស​​ដែល​ទើប​តែ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​។ ប្រទេស​​ថៃ​បាន​បញ្ជូន​ក្រុម​ចំនួន​បី​ដែល​មក​ពី​មហា​​វិទ្យា​ល័យ​វិជ្ជា​ជីវះ​ Ubon Ratchathani, មហាវិទ្យា​ល័យ​វិជ្ជា​ជីវះ​ Surat Thani និង​មហាវិទ្យា​ល័យ​បច្ចេក​ទេស​ Samut Prakan ។ រូប​ចម្លាក់​របស់​ក្រុម​ Ubon Ratchathani ដែល​មាន​ចំណង​ថា​ “Asha ,Paksa ,Masha និង​ Waree”​ ។ ពាន​រង្វាន់​នេះ​ទទួល​បាន​ជា​ពាន​រង្វាន់​ Top Grade Award និង​ពាន​រង្វាន់​បច្ចេកទេស​ល្អ​បំផុត​។

ដោយ​អត្ថ​ន័យ​នៃ​គំនិត​នេះ​ដោយ​សត្វ​នៅ​ក្នុង​ព្រៃ​ទេវកថា​នៃ​ Asha (សេះ​) តំណាង​អោយ​ភាព​ខ្លាំង​និង​ការ​ស៊ូ​ទ្រាំ​ខណះ​ Paksa (បក្សី​) តំណាង​អោយ​សេរី​ភាព​និង​បញ្ញា​ Masha (ត្រី​) តំណាង​អោយ​ភាព​ជោគ​ជ័យ​និង​វិបុល​ភាព​ខណះ​ពេល​ដែល​ Waree (ទឹក​) តំណាង​អោយ​ការ​មាន​កូន​និង​ជីវិត​។ លោក​ ភីសាត​​ បាន​និយាយ​ថា​រង្វាន់​​នេះ​គឺ​សម្រាប់​ជាតិ​ទាំង​មូល​ហើយ​គាត់​មាន​មោ​ទនភាព​ចំពោះ​វា​ដែល​ជា​ផ្លែផ្កា​នៃ​ការ​ខិត​ខំ​។

ប្រភព ៖ BANGKOK POST

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial