Bale ស៊ុត​បាន​ ២ គ្រាប់​ ខណៈ​ដែល​ Real Madrid គ្មាន​សំណាង​បាន​ឈ្នះ​ Celta Vigo​

ខ្សែ​ប្រយុទ្ធ​ Gareth Bale ​​ស៊ុត​បញ្ចូល​ទី​បាន​​ ២ គ្រាប់​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​​​​​ប្រកួត​ដំបូង​ក្នុង​លីក​​​ចាប់​តាំង​ពី​​ថ្ងៃ​ទី​ ២០ កញ្ញា​ ២០១៧ ខណៈ​ដែល​ក្រុម​យក្សស​ Real Madrid ប្រកួត​ដោយ​លទ្ធផល​ ២ ​ស្មើ​ជាមួយ​ Celta Vigo ។

Celta បាន​នាំ​មុខ​មួយ​គ្រាប់​មុន​ បន្ទាប់​ពី​ការ​ធ្វើ​បាន​សម្រេច​ដោយ​​អតីត​ខ្សែ​ប្រយុទ្ធ​​ក្រុម​ហង្ស​ក្រហម​ Liverpool គឺ​កីឡាករ​ Iago Aspas ខណៈ​ដែល​ Bale ស៊ុត​​តាម​ពី​ក្រោយ​បាន​ ២ គ្រាប់​ផ្ទួនៗ​ឲ្យ​ Real Madrid ត្រឹម​រយៈ​ពេល​​តែ​ ៣ នាទី​ ក្រោយ​ការ​បញ្ចូន​ឲ្យ​ពី​​​ Toni Kroos និង​ Isco ។

តែ​ទោះ​ជា​យ៉ាង​ណា​​កីឡាករ​ Maxi Gomez បាន​ស៊ុតឲ្យ​ Celta តាម​​បាន​ ២ ស្មើ​​មក​វិញ​ បន្ទាប់​ពី​ Aspas ខក​ខាន​ឱកាស​ស៊ុត​បាល់​ពិន័យ​ ១១​ ម៉ែត្រ​បញ្ចូល​ទី​​​​។

ពេល​នេះ​ Real Madrid ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ៤ ក្នុង​តារាង​នៃ​ក្របខ័ណ្ឌ​ La Liga ដោយ​តាម​ពី​ក្រោយ​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona ដែល​ឈរ​លើ​កំពូល​តារាង​ចំនួន​ ១៦ ពិន្ទុ​ បន្ទាប់​ពី​ Barcelona លត់​ Levante ៣-០ ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial