អតីត​ខ្សែ​បម្រើ​មួយ​រូប​របស់​ Real Madrid បាន​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លិប​កាតា​

អតីត​ខ្សែ​បម្រើ​​របស់​ក្រុម​ Inter Milan និង​ក្រុម​យក្សស​ Real Madrid គឺ​កីឡាករ​ Wesley Sneijder បាន​ទៅ​ចុះ​ចូល​ជាមួយ​ក្លិប​នៃ​លីក​​កំពូល​របស់​ប្រទេស​កាតា​ Al-Gharafa ។

Sneijder ​ជា​កីឡាករ​​​ដែល​បង្ហាញ​ខ្លួន​ជាមួយ​​ក្រុម​ជម្រើស​ជាតិ​ហូឡង់​​ច្រើន​ជាង​គេ​បំផុត​រូប​នេះ​​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល​ ១៨ ខែ​ជាមួយ​ក្លិប​ខាង​លើ​។

ហើយ​មុន​ពេល​ផ្លាស់​មក​លេង​នៅ​កាតា​​ កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​បាន​​​ចុះ​ចូល​ជាមួយ​​ក្លិប​បារាំង​ Nice និង​ចូល​លេង​បាន​​ ៤ ប្រកួត​នា​រដូវកាល​នេះ​ ក្រោយ​ត្រូវ​បាន​ក្លិប​នៃ​លីក​តួរគី​ Galatasaray ដោះ​លែង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​។

“នេះ​​គឺ​ជា​ការ​ផ្សេង​ព្រេង​​​ និង​ជា​ការ​ប្រកួត​ប្រជែង​​គួរ​ឲ្យ​​​អស់​សំណើច​មួយ​។” Sneijder បាន​ប្រាប់​បុស្ដិ៍​ទូរទស្សន៍​ហូឡង់​ RTL Boulevard ។ “ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ក្នុង​​ការ​​ចូល​រួម​ជាមួយ​គ្រួសារ​​របស់​ខ្ញុំ​នៅ​ទីនេះ​។”

Sneijder នឹង​ត្រូវ​បាន​លេង​រួម​ក្រុម​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​មេឃ​ខៀវ​ Manchester City របស់​គាត់​គឺ​កីឡាករ​ Vladimir Weiss នៅ​ក្លិប​ Al-Gharafa ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial