អ្នកភូមិនៅប្រទេសព័រទុយហ្គាល់ លើកទឹកចិត្តអោយកុមារ ជក់បារីមួយថ្ងៃក្នុងមួយឆ្នាំ

អ្នកភូមិនៅ Vale do Salgueiro ប្រារព្វពិធីបុណ្យគ្រិស្តសាសនាដែលមានការដង្ហែរក្បួន, មានតន្ត្រី, ស្រា ហើយអនុញាត្តអោយកុមារជក់បារី។ នៅទូទាំងពិភពលោកមនុស្សម្នាបានចំណាយពេលចុងសប្តាហ៍ដើម្បីធ្វើបុណ្យ Christian festival របស់ Epiphany ជាមួយនឹងប្រពៃណីដូចជាការហែលទឹក, ញុំានំ រឺច្រៀងជាដើម។

ផ្ទុយទៅវិញអ្នកភូមិតូចមួយនៅប្រទេសព័រទុយហ្គាលភាគខាងជើងនេះ, បែរជាលើកទឹកចិត្តអោយកុមារតូចៗ ដែលមានអាយុ ៥ ឆ្នាំរៀនជក់បារីទៅវិញ។ នេះប្រហែលជាប្រពៃណីដែលមានតែមួយគត់ហើយមើលទៅ។ ប្រធានភូមិលោក Carlos Cadavez បាននិយាយថា, «មានតែអ្នករស់នៅទីនេះ ហើយធំឡើងនៅទីនេះទេ ដែលដឹងច្បាស់ពីអត្ថន័យនៃប្រពៃណីមួយនេះ»។ លោកបន្ថែមថា, «កូនស្រីដែលមានអាយុ ១០ ឆ្នាំរបស់ខ្ញុំ, មានឈ្មោះថា Luisa ជក់បារី ២ ទៅ ៣ កញ្ចប់នៅក្នុងអំឡុងពេលប្រារព្វពិធីបុណ្យនេះ»។

«ខ្ញុំមិនសុំអោយមនុស្សគ្រប់គ្នាយល់នោះទេ, វាមិនងាយស្រួលក្នុងការយល់, គ្រប់គ្នាប្រហែលជាគិតថាពួកយើងអាក្រក់» គាត់និយាយដោយចង្អុលទៅកាន់រូបថតមួយរបស់ក្មេងៗមួយក្រុង ដែលមានមោទនភាពនៅលើការជក់របស់ពួកគេ។ យោងតាមបុរសអ្នកជាអ្នកសរសេរសៀវភៅស្តីអំពីការប្រារព្វពិធីបុណ្យ របស់អ្នកភូមិ Vale do Salgueiro បាននិយាយថា, ភូមិដាច់ស្រយោលនេះទំនងជាប្រកាន់យកប្រពៃណីចាស់។ គាត់បន្ថែមទៀតថា, «Vale do Salgueiro មិនមានអត្រានៃការជក់បារីរបស់មនុស្សវ័យជំទង់ ខ្ពស់ជាងភូមិដទៃទៀតនៅក្នុងប្រទេសព័រទុយហ្គាលនោះទេ»។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន, ក្មេងៗនៅក្នុងភូមិនេះ បានព្យាយាមសាកល្បង ជក់បារីដែលឪពុកម្តាយរបស់ពួកគេអោយ ហើយពួកគេទំនងជាមានមោទនភាព និងរំភើបចិត្តខ្លាំងណាស់។ បុរសអ្នកលក់កាហ្វេនៅក្នុងភូមិម្នាក់បាននិយាយថា, «ខ្ញុំពិតជាបានអោយបារីទៅពួកគេពិតមែន។ ខ្ញុំមិនអាចពន្យល់ថាហេតុអ្វីនោះទេ»។ គាត់បន្ថែមថា, «ខ្ញុំមិនឃើញមានអ្វីជាគ្រោះថ្នាក់នោះទេ ព្រោះថាក្មេងៗមិនបានជក់មែនទែនទេ, ពួកគេគ្រាន់តែស្រូបចូល ហើយបញ្ចេញចោលភ្លាម»៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial