ទារកដែលទើបនឹងកើតម្នាក់ ប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹកនៃយន្តហោះ ដោយមានច្រកនៅក្នុងថង់ប្លាស្ទិក

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប៉ូលីសឥណ្ឌូនេស៊ីបានឃុំឃាំងស្ត្រីម្នាក់ជាម្តាយទារកទើបកើត ដែលបានស្លាប់នៅក្នុងបង្គន់យន្តហោះនៅឯ Jakarta’s Internation Airport។

យោងតាមសំដីរបស់ប៉ូលីសបានប្រាប់អោយដឹងថា, «ស្ត្រីរូបនោះមានឈ្មោះថា Hani អាយុ ៣៧ ឆ្នាំ ជាពលករចំណាកស្រុកមកពីទីក្រុង Cianjur នៅ West Java, ធ្វើការនៅជាស្ត្រីបំរើតាមផ្ទះនៅ Abu Dhabi រយៈពេល ៤ ឆ្នាំហើយ, នាងបានធ្វើការហោះពី Abu Dhabi ទៅឥណ្ឌូនេស៊ី។ នៅពេលដែលយន្តហោះចាប់ផ្តើមធ្វើការហោះហើរ, ស្ត្រីរូបនោះមើលទៅដូចជា មិនសូវស្រួលក្នុងខ្លួននោះទេ, ប៉ុន្តែគ្មានអ្នកណាសួរនាំឡើយ, រហូតទាល់តែនាងប្រកាច់។ ភ្លាមៗនាងក៏ត្រូវបានគេបញ្ជូនទៅកាន់ Health Center នៅលើយន្តហោះ។ បន្ទាប់ពីធ្វើការហោះហើរជាង ៤​ម៉ោង, នាងក៏ចាប់ផ្តើមមានការធ្លាក់ឈាមយ៉ាងខ្លាំង, ហើយត្រូវបង្ខំយន្តហោះអោយបង្វែរទិសទៅកាន់ទីក្រុងបាកកក ដើម្បីធ្វើការសង្គ្រោះផ្នែកវេជ្ជសាស្ត្រ។ នាងត្រូវបានបញ្ជូនចេញពីលើយន្តហោះនៅឯប្រទេសថៃ, ប៉ុន្តែសពទារកដែលទើបនឹងកើតនោះ នៅមិនទាន់មានអ្នកឃើញនៅឡើយទេ, រហូតទាល់តែយន្តហោះទៅដល់គោលដៅ។ អ្នកបោសសម្អាតយន្តហោះផ្នែកខាងក្រោម បានប្រទះឃើញសពទារក ដែលទើបនឹងកើតមកទាំងសំណុះតែម្តង ហើយត្រូវបានគេច្រកចូលទៅក្នុងថង់ប្លាស្ទិក ហើយញាត់ចូលទៅក្នុងរន្ធតូចមួយនៅក្នុងបង្គន់របស់យន្តហោះ»។

មន្ត្រីប៉ូលីសបន្ថែមទៀតថា, មូលហេតុនៃការស្លាប់កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial